ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋខ្វះខាត ៤៩៣គ្រួសារ នៅសង្កាត់ទន្លេបាសាក់ បានទទួលអំណោយ សម្ដេចទាំងទ្វេរ

169

ភ្នំពេញ ៖នាថ្ងៃទី១៥ខែ ឧសភា ឆ្នាំ ២០២១នេះ​ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ដែលអមដំណើរដោយ អភិបាលរងខណ្ឌចៅសង្កាត់ ដោយបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ សម្ដេចតេជោនិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនទៅចែកជូនដល់ ប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាតចំនួន៤៩៣គ្រួសារ ដែលរស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងអំឡុងពេលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩​ ។

នាឱកាសនោះ​ លោកអភិបាលខណ្ឌចំការមនថេង សុថុល បានពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចទាំងទ្វេរ ជូនដល់បងប្អូនប្រជាជនទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក​ ។ លោកបានលេីកឡេីងថា៖​ ទីណាមានការលំបាក ទីនោះតែងតែមាន សម្ដេចទាំងទ្វេរជួយដល់ បងប្អូនជានិច្ចជាក់ស្តែង ដូចជាពេលនេះ​ គឺការជួយរបស់ សម្ដេចទាំងទ្វេរដោយ មិនប្រកាន់ពីនិន្នាការ នយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ លោកក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត​ ជាពិសេសសូមគោរព អនុវត្តតាមវិធានការនានា របស់រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល​ រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្ត អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារខ្លួន ពីជំងឺកូវីដ១៩​គឺ​ ៣ការពារ​ និង​ ៣កុំ របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារ ការរីករាលដាលនៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង