ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន ១នាក់ និងរឹបអូសគ្រឿងញៀនជិត ៧ គីឡូក្រាម

101

 

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន បង្ក្រាបករណី ជួញដូរគ្រឿងញៀន ឆ្លងដែនលាក់ក្នុងបញ្ញើរ តាមផ្លូវគោក(ឆ្លងកាត់កម្ពុជាទៅវៀតណាម) ចាប់ខ្លួន ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន ១នាក់ និងរឹបអូសគ្រឿងញៀនជិត ៧ គីឡូក្រាម នៅរាជធានីភ្នំពេញ។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១១:៣៥នាទី កម្លាំងជំនាញរបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៥) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ ក៥ និងចូលរួមសហការ ពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងដឹកនាំសម្របសម្រួលពី លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ បង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀន ឆ្លងដែនតាមផ្លូវគោក នៅចំណុចបេនឡានអូរឬស្សី ផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរ លំនៅដ្ឋាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាលទ្ធផល ឃាត់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀន ចំនួន ០១នាក់:
ឈ្មោះ ហ្វាន អ៊ី(FAN YI) ភេទប្រុស កើត 01/07/1972 ជនជាតិចិន ស្រុកកំណើត នៅប្រទេសចិន កាន់លិខិតឆ្លងដែនលេខ EJ4666319 បច្ចុប្បន្នស្នាក់នៅ ផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយចាប់យកវត្ថុតាង 1. អ៊ិចស្តាស៊ី(MDMA) ទម្ងន់ 971.77g (លាក់បង្កប់ក្នុងជើងកង្ហារបញ្ឈរ)។
2. កេតាមីន(Ketamine) ទម្ងន់ 5 kg 578.95g ។ 3. មេតំហ្វេតាមីន(ICE) 93.19 g ។ ចាប់យកវត្ថុតាង គ្រឿងញៀន សរុប 6 kg 643.91 g។ សារធាតុផ្សំ (មិនច្បាស់ប្រភេទ) 12 kg 440 g និង ១០កំប៉ុង ស្មើទម្ងន់ 1 kg។

សូមបញ្ជាក់ថា ជនសង្ស័យខាងលើ បានឆ្លងកាត់ការ យកសំណាកធ្វើRapid Test រកជម្ងឺកូវីដមាន លទ្ធផល ” អវិជ្ជមាន” ។ សមត្ថកិច្ចជំនាញបានបន្តសហការ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់មុខសញ្ញាពាក់ព័ន្ធ កំពុងរត់គេចខ្លួន និងបន្តសហការ ជាមួយភាគីវៀតណាម ស្រាវជ្រាវ បង្រ្កាបមុខសញ្ញា អ្នកទទួលបញ្ញើរ និងបើកការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់ ៕

អត្ថបទដែលជាប់ទាក់ទង