ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករដាំដើមភ្ញៀវ នៅឃុំសឿស្រុកមង្គលបូរី សប្បាយចិត្តតម្លៃផ្លែភ្ញៀវឆ្នាំនេះកើន លក់បានថ្លៃជាងឆ្នាំមុន

124

 

បន្ទាយមានជ័យ៖ កសិករដាំដំណាំឈើ ហូបផ្លែឈ្មោះថា ផ្លែភ្ញៀវឆ្នាំនេះកើនឡើង លក់ក៏បានថ្លៃជាងឆ្នាំមុន គឺឆ្នាំមុនថ្លៃ៣.០០០រៀល/ ១គ.ក្រ ឯឆ្នាំនេះ  ថ្លៃដល់ ៤.០០០រៀល/ គ.ក្រ ។
កសិករម្ចាស់ចម្ការឈ្មោះ ហម  រ៉ាឌី  បានប្រាប់ថា   ខ្លួនមានដីចម្ការកេរពីឪពុកទំហំ១ហិកតា នៅក្រោយវត្តបុព្វសិលារាមភក្តនេស ក្នុងភូមិអន្សមចេក ឃុំសឿ ស្រុកមង្គលបូរី  ។ក្នុងចម្ការឈើហូបផ្លែនេះមានដាំដើមខ្នុរ ល្មុត កំពីងរាជ ដូង ស្វាយ ស្វាយខ្ទិះ ច័ន្ទ  ម៉ាក់ប្រាង ម៉ាក់យ៉ុង ។ក្នុងនោះ ក៏មានដើមភ្ញៀវចំនួន៣៥ដើមផងដែរ ។
ម្ចាស់ចម្ការ ហម រ៉ាឌី បានបន្តថា ដើមភ្ញៀវនេះមានរយៈពេល២០ឆ្នាំហើយ ។ដាំដំបូង បាន៥ឆ្នាំ ក៏បានផល ។ ដើមនេះ បានសាកមែកដាំបន្ត ហើយមិនបានប្រើជីនិងថ្នាំឡើយ ។ ហេតុនេះ ពេលទុំហើយ ក៏វាមានរសជាតិជូរអែម មិនផ្អែមដូចភ្ញៀវពីបរទេសដែលគេប្រើជីនិងថ្នាំគីមីឡើយ  ។កសិកររូបនេះបានបន្តថា ក្នុងរយៈពេល១០ឆ្នាំគឺលក់នៅតាមផ្សារនិងសាលារៀន បោះដុំក្នុងថ្លៃ៣.០០០រៀល/គ.ក្រមួយដើបានផល១០០គ.ក្រ  ។
ប៉ុន្តែដោយរយៈពេល៤-៥ឆ្នាំ ចុងក្រោយនេះ ដោយសារមានគេថតបង្ហោះតាមបណ្តាញសង្គម ទើបមានភ្លៀវមកមើលនិងមកទិញផ្លែភ្ញៀវដល់ចម្ការតែម្តង ដោយមិនបានបេះយកទៅលក់នៅទីផ្សារឡើយ ។កសិកររូបនេះបន្តថា តាំងពីដំណាំក្នុងចម្ការបានផលមក   ជីវភាពគ្រួសារគាត់បានប្រសើរឡើង ជាងកាលគាត់ធ្វើតែស្រែមួយមុខ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង