ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ នាំយកអំណោយ សម្តេចតេជោ និងអំណោយសប្បរសជន ចែកជូនប្រជាពលរដ្ឋខ្វះខាត ជីវភាពតាមបន្ទប់ជួល នៅសង្កាត់ច្បារអំពៅ១ និងសង្កាត់និរោធ ជាង២០០គ្រួសារ

237

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងស្នាក់នៅតាមបន្ទប់ជួល ចំនួន២១៨គ្រួសារ បានទទួលអំណោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអំណោយ របស់សប្បុរសជន ក្រុមការងារ របស់រដ្ឋបាលខណ្ឌដឹកនាំលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក រស់ សុភក្តិ អភិបាលរងខណ្ឌ ។

សកម្មភាពមនុស្សធម៍នាំយកអំណោយ សម្តេចតេជោ និងអំណោយរបស់សប្បុរសជន ចែកជូនប្រជាពលរដ្ឋនេះ បានធ្វើឡើងនៅ ព្រឹកថ្ងៃអាទិត្យទី១៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងសង្កាត់២ ផ្សេងគ្នា រួមមានសង្កាត់និរោធ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បាននាំយកអំណោយ សម្តេចតេជោចែក ជូនប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត និងអ្នករស់នៅតាមបន្ទប់ជួល ចំនួន ៩៨គ្រួសារ ។ ចំណែកសង្កាត់ច្បារអំពៅទី១ ក្រោមវត្តមានលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ បាននាំយកអំណោយ របស់សប្បុរសជន មានឈ្មោះលោក សុខ ពៅ និង លោកស្រី ឃុន លី ចែកជូនប្រជាពលរដ្ឋ ចំនួន១២០គ្រួសារ មកពី ៣ភូមិ រួមមាន ភូមិដើមអំពិល ភូមិព្រែក និងភូមិដើមម៉ាក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
ក្នុងពិធីនេះដែរ ក្រុមការងារបានសំណេះសំណាល និងផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តតាមការណែនាំ របស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ ។ ជំងឺកូវីដ-១៩នេះជាជំងឺកាចសាហាវ កំពុងតែគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើង ប៉ុណ្ណោះទេ ។ បើសិនមានប្រជាពលរដ្ឋណា ស្លាប់ដោយសារជំកូវីដ-១៩ គ្មានសាច់ញាតិ បងប្អូនណាអាចទៅ ចូលរួមចំអាសទឹក ឬជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណីបានឡើយ គឺមានគែក្រុមគ្រូពេទ្យជំនាញ ជាអ្នកវេចខ្ចប់សាកសពយកទៅបូជា រួចហើយយកធាតុមួយកញ្ចប់ មកប្រគល់អោយក្រុមគ្រួសារ គ្រប់គ្នាបានត្រឹមតែ អាលោះអាល័យតែប៉ុណ្ណោះ ។
យោងតាមរបាយការណ៍រ បស់ក្រសួងសុខាភិបាលបានបង្ហាញថា មកដល់ពេលនេះប្រជាពលរដ្ឋដែល ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេសជាង១០០នាក់ហើយ ដូច្នេះដើម្បីជៀសផុតពី ជំងឺកាចសាហាវនេះ បានសូមបងប្អូនប្រជាពលរដ្ឋដែល រស់នៅតំបន់បន្ទប់ជួល និងកំពុងធ្វើចក្តាឡីស័ក ត្រូវមានអនាម័យ អនុវត្តអោយខ្ជាប់ខ្ជួននូវវីធានការ ៣ការពារ ៣កុំ និងអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ។
អំណោយដែលយកមកចែកជូន ប្រជាពលរដ្ឋមាន ជីវភាពខ្វះខាត និងរស់នៅតាម បន្ទប់ជួលក្នុងភូមិបឹងឈូក សង្កាត់និរោធ ចំនួន៩៨គ្រួសារ ក្នុង១គ្រួសារៗទទួលបាន អំណោយសម្តេចតេជោ អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៉ីអ៉ីវ១យួរ ។ សំរាប់អំណោយរបស់ សប្បុរសជនដែលជួយដល់ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរស់នៅតាម បន្ទប់ជួល ចំនួន១២០គ្រួសារ មកពី៣ភូមិ ក្នុងសង្កាត់ច្បារអំពៅទី១ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរស្កសរ អំបិល ប៊ីចេង ខ្ទឹមសរ និងប្រេងឆា ៕

អត្ថបទដែលជាប់ទាក់ទង