ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាំបីមុម បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកនឹងម៉ូតូ

49

 

កំពង់ស្ពឺ ៖ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាំបីមុម នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យបង្អែកស្រុក ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកនិងម៉ូតូ នៅថ្ងៃទី១៦ ខែឧសាភា ឆ្នាំ២០២១ វេលាម៉ោង០៨នឹង៣០នាទី នៅលើផ្លូវជាតិលេខ៤៤ (ចន្លោះគីឡូម៉ែត្រ១១៤-១១៥) ត្រង់ចំណុចភូមិត្បែងប្រជាប់ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកនិច C110 ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 1P-1644 អ្នកបើកបរឈ្មោះ ទិត្យ សំអាង ភេទប្រុស អាយុ២៨ឆ្នាំ (របួសធ្ងន់បញ្ជូនទៅពេទ្យបង្អែកឧដុង្គ) ជិះឌុបគ្នា២នាក់ៈ ១.ឈ្មោះ អាង អៀម ភេទប្រុស អាយុ១៨ឆ្នាំ (របួសស្រាល) , ២.ឈ្មោះ អាង សុខឃីម ភេទប្រុស អាយុ១៦ឆ្នាំ (របួសស្រាល) ទាំង៣នាក់ ពាក់មួកសុវត្ថិភាព ត្រឹមត្រូវ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកបរក្នុងល្បឿនលឿន លុះបើកបរមក ដល់ចំណុចខាងលើ បានបុកជាមួយនឹងម៉ូតូ០១គ្រឿង ម៉ាកស្មាស់រ៉េវ៉ូ ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល-៩៣៤៣ អ្នកបើកបរឈ្មោះ ជុន សាវុធ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរនគរបាលជាតិ មានឋានន្តរសក្តិ អនុសេនីយ៍ឯក ឋាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាំបីមុម នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ពាក់មួកសុវត្ថិភាពត្រឹមត្រូវ ) រស់នៅភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរស្របទិសគ្នា រួចហើយបត់ឆ្វេងឆ្លងគន្លងទ្រូងផ្លូវ ក្នុងគោលបំណងចូល ប៉ុស្តិ៍នគរបាលប្រាំបីមុម ដោយបាន ប្រើភ្លើងស៊ីញ៉ូបត់ត្រឹមត្រូវ បណ្តាលឲ្យរងរបួសធ្ងន់ និងបានស្លាប់ តាមផ្លូវពេលបញ្ជូន ទៅមន្ទីរពេទ្យបង្អែកឧដុង្គ។

សមត្ថកិច្ចបន្តថា ចំណែកម៉ូតូទាំង ០២គ្រឿង ខូចខាតកម្រិតស្រាល បានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសព លោកអនុសេនីយ៍ឯក ជុន សាវុធ យកទៅតំកល់ទុកធ្វើបុណ្យតាមប្រពៃណី នៅភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ៕

អត្ថបទដែលជាប់ទាក់ទង