ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ សំដីរបស់លោកប៉ាស្កាល់

183

ភ្នំពេញ៖លោកប៉ាស្កាល់(Pascal)គឺជាទស្សនវិទូដ៏ល្បីល្បាញ របស់ប្រទេសបារាំង លោកបានបង្កើតនូវគំនិតល្អៗជាច្រើនសម្រាប់
មនុស្សទូទាំងសកលលោក យកមកអនុវត្តន៍ ។
ថ្ងៃមួយមានបុរសម្នាក់ើបានចូលទៅជិតលោកប៉ាស្កាល់ ព្រមទាំងនិយាយរបៀបទទឹងទឹសថា <ប្រសិនណាជាខ្ញុំមានខួរក្បាល ដូចលោកខ្ញុំមុខជានឹងក្លាយជា មនុស្សម្នាក់ដែលប្រសើរជាងនេះ> ។
លោកប៉ាស្កាល់ញញឹមព្រមទាំងយកដៃទៅគោះស្មា របស់បុរសរូបនោះ ព្រមទាំងបន្លឺសំដីថា <តើអ្នកធ្វើយ៉ាងណាឲ្យវាប្រសើរទៅបើ
ពេលនេះអ្នកកំពុងតែ មានខួរក្បាលដូចជាខ្ញុំហើយតើពេលនេះ> ?
បុរសនោះធ្វើក្បាលងីងើ តាមរបៀបមិនយល់សំដីរបស់លោកប៉ាស្កាល់ ។ តាមពិតអ្វីដែលលោកប៉ាស្កាល់ និយាយនោះគឺចង់ប្រាប់
បុរសនោះថាមនុស្សគ្រប់ៗរូប កើតមកនរណាក៏មានខួរក្បាលដែរ គ្រាន់តែខួរក្បាលនោះមានសមត្ថភាពមិនដូចគ្នាប៉ុណ្ណោះ ។ បើមនុស្សគ្រប់ៗ
មានសមត្ថភាពខួរក្បាលដូចគ្ នាអ្ហេះម្ល៉េះពេញពិភពលោកនេះ សុទ្ធតែជាអ្នកប្រាជ្ញឬ ទស្សនវិទូទាំងអស់ទៅហើយ ។
នេះមិនខុសពីបុរសម្នាក់ដែល កំពុងតែបង្រៀនកូននោះ បាននិយាយប្រដៅថាអញរៀន តាំងពីជំនាន់លោករីហ្គេន (អតីតប្រធានាធិ
បតីងាមេរិក) ហើយលោករីហ្គេនកាលនៅរៀន គឺពូកែដូចអញអញ្ចឹងហេតុនេះឯង ត្រូវតែរៀនឲ្យបានពូកែដូចលោករីហ្គេនណា ? កូននោះទំនង
ជាខិលដែរក៏តបមកវិញថា ប៉ារៀនពូកែជំនាន់លោករីហ្កេនមែន តែពេលនេះលោករីហ្កេន ជាប្រធានានាធិបតីអាមេរិករីឯប៉ាវិញ. . . នៅតែជាប៉ា
របស់ខ្ញុំដដែល ៕

អត្ថបទដែលជាប់ទាក់ទង