ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកុងតឺន័រ បើកលឿនបុក របាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៤កង់

65

 

ភ្នំពេញ ÷ រថយន្តកុងតឺន័រមួយគ្រឿង បើកបរក្នុងល្បឿនលឿនបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់៤កង់ នៅវេលាម៉ោង៦ និង ០០ នាទីព្រឹកថ្ងៃចន្ទទី ១៧ ខែឧសភាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ត្រួយចេក ពាក់ផ្លាកលេខភ្នំពេញ 3-C 0635 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបួងចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យបាក់អស់៤កង់ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។ តែដោយសំណាងល្អដែរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសស្នាមនោះទេ រងការខូចខាតតែរថយន្តកុងតឺន័រ និងរបាំងថ្មពុះចែកទ្រូងផ្លូវតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង