ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ៣,៨០០រៀលក្នុង១លីត្រ

65

 

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងថា តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ មានតម្លៃ ៣,៨០០រៀលក្នុង១លីត្រ ដោយបានឡើងថ្លៃចំនួន ៥០រៀល ក្នុងមួយលីត្រ បើប្រៀបធៀបនឹងដើមខែឧសភា ដែលមានតម្លៃត្រឹមតែ ៣,៧៥០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92។

សម្រាប់ប្រេងម៉ាស៊ូតមានតម្លៃ ៣,៤០០រៀលក្នុង១លីត្រ បានឡើងថ្លៃចំនួន ១០០រៀល ក្នុង១លីត្រ ធៀបនឹងដើមខែឧសភា ដែលមានតម្លៃត្រឹមតែ ៣,៣០០ក្នុង១លីត្រ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

បើយោងតាមតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្ដរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នឹងត្រូវលក់ ៣,៩៦០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣,៥៦០រៀលក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត។ ប៉ុន្តែដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ទនៈនៅកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន ទើបមានការបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារក្នុង១លីត្រ៕

អត្ថបទដែលជាប់ទាក់ទង