ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឡើងទៅ

125

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១នេះ លោកថេង សុថុល អភិបាលខណ្ឌចំការមន ដែលអមដំណើរដោយលោក លោកស្រីអភិបាលរងខណ្ឌ ចៅសង្កាត់ព្រមទាំង មន្រ្តីសាលាខណ្ឌជាច្រើនរូបទៀតផងដែរ ដោយបានចុះត្រួតពិនិត្យតាម គ្រឹះស្ថានសិក្សាទាំង៧ ក្នុងមូលដ្ឋានខណ្ឌចំការមនរាជធានីភ្នំពេញ ដើម្បីរៀបចំជាទីតាំងចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមាន អាយុពី ១៨ឆ្នាំឡើងទៅ។ ដូចនេះសូមបងប្អូនដែល ទទួលបានលិខិតអញ្ជើញ ពីតាមបណ្ដាភូមិ សង្កាត់ និមួយៗដែលខ្លួនរស់នៅ ទៅទទួលចាក់វ៉ាក់សាំងនូវ ទីតាំងចំនួន៧ ដូចខាងក្រោម៖
១-សង្កាត់ទន្លេបាសាក់ មានចំនួន ០២ទីតាំង៖
សាលាបឋមសិក្សាសុធារស
វិទ្យាល័យបឹងត្របែក
២-សង្កាត់ទួលទំពូងទី១ មានចំនួន ០១ទីតាំង នៅវិទ្យាល័យ ទួលទំពូង
៣-សង្កាត់ទួលទំពូងទី២ មានចំនួន ០១ទីតាំង នៅសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ទួលទំពូងទី២
៤-សង្កាត់បឹងត្របែក មានចំនួន ០១ទីតាំង នៅសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង បឹងត្របែកខាងកើត
៥-សង្កាត់ផ្សារដើមថ្កូវ មានចំនួន ០២ទីតាំង៖
សាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង បឹងត្របែកខាងត្បូង
វិទ្យាល័យ ហ៊ុនសែនប៊ុនរ៉ានី ផ្សារដើមថ្កូវ។ ជាមួយគ្នានេះផងដែរ សូមបងប្អូនគោរពអនុវត្តន៍តាម ការណែនាំ៣ការពារនិង៣កុំ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង