ផ្ទេរលោក ហៀក ចាន់លាង ពីអភិបាលរងខណ្ឌ៧មករា ឲ្យទៅបម្រើការងារនៅ សាលារាជធានីភ្នំពេញ , លោក ពាន វាសនា ឡើងជំនួស
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ បានចេញលិ ខិតផ្ទេរ និងតែងតាំងមន្ត្រីរាជការ។
យោងតាមសំណូមពរការងារចាំបាច់ សម្រេចផ្ទេរលោក ហៀក ចាន់លាង ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា ឲ្យទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ។
តែងតាំងលោក ពាន វាសនា ឋានន្តរស័ក្តិ ថ្នាក់លេខ៤ នៃក្របខ័ណ្ឌ អគ្គលេខាធិការដ្ឋាន រដ្ឋសភា ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងរយៈពេលនៃការមកបំពេញភារកិច្ចថ្មីនេះលោក ពាន វាសនា ត្រូវដាក់ពាក្យស្នើសុំស្ថិតនៅក្រៅក្របខ័ណ្ឌដើម៕