ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តកំពង់ស្ពឺ ជូនដំណឹងស្តីពី ការរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ នៅក្នុងភូមិសាសាស្ត្រខេត្តកំពង់ស្ពឺ

343

 

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់គ្រប់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ភេសជ្ជៈដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជ្រាបថា កន្លងមក រដ្ឋបាលខេត្តកំពង់ស្ពឺបានសង្កេតឃើញថា មានការតម្លើងផ្ទាំងផ្សព្វផ្សាយ ពាណិជ្ជកម្មស្រាបៀ ជាច្រើននៅតាម បណ្ដោយចិញ្ចើមផ្លូវសាធារណៈនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលបានធ្វើឱ្យបាត់បង់នូវសោភ័ណ្ឌភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមថ្លែងនូវការកោត សសើរចំពោះការចូលរួមសហការ ពីបណ្ដាម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន និងភេសជ្ជៈដ្ឋានមួយចំនួន ក្នុងការរុះរើជាបន្តបន្ទាប់ ដែលជាគំរូដ៏ល្អសម្រាប់ ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ។

ដើម្បីមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ជាពិសេសលើកកម្ពស់សេចក្តីថ្លៃថ្នូ និងរក្សាបានសោភ័ណ្ឌភាព នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តសូមស្នើឱ្យ លោក -លោកស្រី ជាម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយ ស្រាបៀទាំងអស់ ដែលមានការដាក់តាំង ផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀនៅ ខាងមុខហាង ឬ ជាយីហោហាងគ្រប់ ប្រភេទ ដែលបានដាក់តាំងផ្សព្វផ្សាយនៅ លើចិញ្ចើមផ្លូវសាធារណៈ ដែលច្បាប់បានកំណត់ ត្រូវរុះរើចេញជាបន្ទាន់ ដោយទុករយៈពេល ០១សប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់ ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលខេត្តនឹងចាត់នីតិវិធីរដ្ឋបាល រុះរើ ដោយបន្ទុកចំណាយ និង រាល់ការខូចខាត គ្រប់ម្ចាស់អាជីវកម្មទាំងអស់ ជាអ្នកទទួលខុសត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង