ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៣ខណ្ឌទៀតស្មើនិង២០ទីតាំង អាជ្ញាធររាជធានី សហការជាមួយក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនពលរដ្ឋរស់នៅក្នុងតំបន់លឿង

61

 

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមការងារនិងក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់លឿងចំនួន៣ខណ្ឌ បន្ថែមទៀត ដើម្បីបង្ការនិងទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ការបង្កើតឱ្យមានទីតាំងសម្រាប់ចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿង ចំនួន៣ខណ្ឌបន្ថែមទៀតនេះ បានចាប់ផ្តើមឡើង
នៅព្រឹកថ្ងៃទី២៥ឧសភាឆ្នាំ២០២១នេះ ទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយកំណត់យកខណ្ឌចំការមន ខណ្ឌច្បារអំពៅនិងខណ្ឌ៧មករា ដោយចាប់ផ្តើមនៅថ្ងៃទី២៥ឧសភា ដល់ថ្ងៃទី០៧ មិថុនា ឆ្នាំ២០២១ ដែលមានរហូតដល់ចំនួន២០ទីតាំង។

ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន គឺត្រូវចាក់វ៉ាក់សាំងជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដោយមិនគិតថា ជាតំបន់លឿង លឿងទុំនោះទេ ដើម្បីបង្ការនិងទប់ស្កាត់នូវ ការរីករាលដាលនៃជំងឺកូវីដ-១៩ឱ្យទទួលបានជោគជ័យ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ឧសភានេះ គ្រប់ទីតាំងទាំង២០នៅ ក្នុងខណ្ឌចំនួន៣ ដែលរៀបចំឡើង ដោយរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តនៃការចាក់វ៉ាក់សាំងនេះយ៉ាងរលូន រក្សាបាននូវ គម្លាត សុវត្ថិភាព សង្គម ពាក់ ម៉ាស តម្រង់ជួរនិងមិន ឈរ ប្រជ្រៀត គ្នា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តែងចុះពិនិត្យមើលជាប្រចាំចំពោះ ទីតាំងនៃការចាក់វ៉ាក់សាំងមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលចុះពិនិត្យម្តងៗ លោកអភិបាលតែងបាន ណែនាំដល់អាជ្ញាធរខណ្ឌនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ដែលត្រូវមកទទួលយក វ៉ាក់សាំង ដោយត្រូវ រក្សា ឱ្យបាន ជាដាច់ខាត នូវ គម្លាត សុវត្ថិភាព សង្គម ពាក់ ម៉ាស តម្រង់ ជួរ ចៀសវាង ការ ឈរ ប្រជ្រៀត គ្នា កៀក គ្នា ណែនណាន់តាន់តាប់ ។ ត្រូវ ប្រកាន់ខ្ជាប់ ការចូលរួម អនុវត្ត នូវ វិធានការ សុខាភិបាល និង វិធានការ «៣ ការពារ និង ៣ កុំ » របស់ សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា
ដើម្បី ឈានទៅ កាត់ផ្តាច់ និង លុបបំបាត់ ការឆ្លង រាលដាល ជំងឺ កូ វីដ -១៩ ក្នុង « ព្រឹត្តិការណ៏ សហគមន៍ ២០ កុម្ភៈ ២០២១» នៅ រាជធានី ភ្នំពេញ ឱ្យបាន ឆាប់ៗ នាពេល ខាងមុខនេះ ។

គួរបញ្ជាក់ថា ៖អតីតតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាល បានឲ្យក្រុមគ្រូពេទ្យសម្រុកការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ គិតត្រឹមថ្ងៃ២៤ឧសភាម្សិលម៉ិញ បានចំនួន៧៧២៣២៣នាក់ហើយ សម្រាប់ដូសទី១ និងបានចំនួន៣៨៥០៤៦នាក់សម្រាប់ដូសទី២ នៅក្នុងខណ្ឌចំនួន ៤គឺខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូលនិងខណ្ឌដង្កោ៕

អត្ថបទដែលជាប់ទាក់ទង