ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក នុត ពុធដារ៉ា ចុះពិនិត្យទីតាំងស្នើសុំបង្កើត រោងចក្រផលិតគ្រឿងបង្គុំរថយន្ត របស់ក្រុមហ៊ុន Asia Direct Automotive Cooling (cambodia) Co.,Ltd

133

 

កណ្ដាល៖នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងជាអនុប្រធាន អនុគណៈកម្មាធិការវិនិយោគខេត្ត បានដឹកនាំក្រុមការងារ អនុគណៈកម្មាធិការវិនិយោគខេត្ត ចុះពិនិត្យទីតាំងស្នើសុំបង្កើត រោងចក្រផលិតគ្រឿងបង្គុំរថយន្ត របស់ក្រុមហ៊ុន Asia Direct Automotive Cooling (cambodia) Co.,Ltd ស្ថិតក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោក នុត ពុធដារ៉ា អភិបាលរងខេត្តតំណាងក្រុមការងារ អនុគណៈកម្មាធិការវិនិយោគខេត្ត បានស្វាគមន៍ចំពោះគម្រោងវិនិយោគ ដែលបានស្នើសុំនេះ ដែលជាការចូលរួមអភិវឌ្ឍប្រទេសជាតិយើង អោយមានការរីកចម្រើន តាមរយៈការបង្កើនការងារជូន ប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងបង្កើនសក្តានុពល សេដ្ឋកិច្ចលើវិស័យឧស្សាកម្ម។
ជាមួយគ្នានោះលោកបាន ស្នើសុំឱ្យក្រុមហ៊ុនធ្វើការអនុវត្ត តាមការណែនាំនានារបស់ក្រុមការងារជំនាញ ដើម្បីស្នើសុំការអនុញ្ញាត បង្កើតជារោងចក្រនេះបាន៕

អត្ថបទដែលជាប់ទាក់ទង