ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CDC អនុម័តគម្រោងវិនិយោគចំនួន ៩ ទឹកប្រាក់ចំនួន ១១៥,៥លានដុល្លារ បង្កើតការងារជាង ៤០០០ កន្លែង

259

 

ភ្នំពេញ ៖ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យវិនិយោគ គម្រោងវិនិយោគចំនួន៩ គិតជាទឹកប្រាក់ចំនួន ១១៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារឱ្យប្រជាជនប្រមាណជាង ៤០០០កន្លែងនៅកម្ពុជា។

គិតចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៨ ខែឧសភានេះ គម្រោងទាំង៩ ដែល CDC បានអនុម័ត រួមមាន៖

១.គម្រោងរបស់ក្រុមហ៊ុន YIANKANG BIOLOGICAL TECHNOLOGY បង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។

២. គម្រោងរបស់ក្រុមហ៊ុន OCEAN TREASURE DYEING PRINTING បង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។

៣. គម្រោងរបស់ក្រុមហ៊ុន LESSO CAMBODIA TRADING បង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារបំពង់ជ័រ (PVC pipe fittings) គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រៃរកា និងភូមិត្រពាំងជូន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០១កន្លែង។

៤ គម្រោងរបស់ក្រុមហ៊ុន SANTELYS PHARMACEUTICAL បង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគចំនួន១២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២១៥កន្លែង។

៥. គម្រោងរបស់ក្រុមហ៊ុន KUANTECH CAMBODIA INTERNATIONAL បង្កើតរោងចក្រផ្គុំដំឡើង គ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ គ្រឿងបន្លាស់អេឡិចត្រូនិក ម៉ាស់អេឡិចត្រូនិក និងឧបករណ៍បន្សុទ្ធខ្យល់ គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២៩,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៨កន្លែង។

៦ គម្រោងរបស់ក្រុមហ៊ុន JIN BEI PLACE សាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៥បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៤៨,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួន៣៨០នាក់ ។

៧. គម្រោងរបស់ក្រុមហ៊ុន GREEN POWER BIOCHEMICAL បង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២១៣កន្លែង។

៨. គម្រោងរបស់ក្រុមហ៊ុន CONTENDER COMPOSITE បង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨៨នាក់ ។

៩. គម្រោងរបស់ក្រុមហ៊ុន RUIXUE CAMBODIA បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងនៅភូមិសំរោងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ភ្នំពេញ មានទុនវិនិយោគប្រមាណ៤,៥លានដុល្លារនិងបង្កើតការងារបានចំនួន១.៩២៩កន្លែង៕

អត្ថបទដែលជាប់ទាក់ទង