ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានវិបត្តិស្នេហាដោះស្រាយមិនចេញ នារីម្នាក់សម្រេចចិត្ត លេបថ្នាំសម្លាប់ខ្លួន

37

 

ពោធិ៍សាត់៖ នារីរងគ្រោះម្នាក់បានដាច់ចិត្តលេបថ្នាំសម្លាប់ខ្លួន ដោយសារមានវិបត្តិស្នេហាដោះស្រាយមិនចេញ។ នាង ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ តែក្រុមគ្រូពេទ្យមិនអាចជួយ សង្រ្គោះជីវិតនាងបានឡើយហើយនាងបានស្លាប់ ។ ហេតុការណ៍នេះកើតហេតុ នៅចំណុចបន្ទប់ផ្ទះសំណាក់ យីហោឈ្មោះ ហេង ហេង ស្ថិតក្នុងភូមិពោធិ៍អណ្តោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ០២និង០២នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារព្រហ្មទណ្ឌ មានប្រសាសន៍ថា ជនរងគ្រោះមានឈ្មោះ ណុន ស្រីអូន ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរលក់ឥវ៉ាន់២៥០០៛នៅស្រុកភ្នំក្រវាញ។

តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ និងក្រុមគ្រួសារសព ពិនិត្យ ធ្វើកោសល្យវិច្ឆ័យ លើសាកសពនារីរងគ្រោះ សាកសព គឺពុំមានស្លាកស្នាមរងរបួសគួរឲ្យកត់សម្គាល់នោះទេ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាដោយសារលេបថ្នាំសម្លាប់ខ្លួនប្រាកដមែន ដោយសារមានវិបត្តិស្នេហា៕

អត្ថបទដែលជាប់ទាក់ទង