ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាតព្វកិច្ចការពារជាតិត្រូវតែពង្រឹង តែក៏មិនភ្លេច ការងារបង្កបង្កើនផល សមរភូមិក្រោយ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារកងទ័ពផងដែរ

150

 

បន្ទាយមានជ័យ៖ កងពលតូចថ្មើរជើងលេខ៥១ បាន និងកំពុងបន្តជំរុញចលនា បង្កបង្កើនផល និងចិញ្ចឹម សត្វនៅតាម បណ្តាកងឯកភាពចំណុះ ដើម្បីធានាផ្គត់ផ្គង់ដល់ កងកម្លាំងហូបចុកប្រចាំថ្ងៃ ទាំងកម្លាំងផ្នែកខាង ក្រោយ និងកម្លាំងជួរមុខ នៅក្នុងអំឡុងនៃការរាតត្បាត ជំងឺកូវីដ.១៩នេះ ។
លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងជានាយសេនាធិការកង ពលតូច ថ្មើរជើងលេខ៥១ នៅក្នុងឱកាសចុះពិនិត្យមើល ការងារបង្កបង្កើនផល និងចញ្ចឹមសត្វតាម បណ្តាកងឯកភាពចំណុះទីបញ្ជាការ កងពលតូច ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានថ្លែងកោតសរសើរគ្រប់ បណ្តាអង្គភាព ដែលបានខិតខំប្រឹងប្រែង ក្នុងចលនាប្រឡង ប្រណាំង ប្រកបដោយភាពទទួល ខុសត្រូវខ្ពស់ និងបន្តយកចិត្តទុកដាក់ ប្រឹងប្រែងការងារ បង្កបង្កើនផល និងចញ្ចឹមសត្វធានាផ្គត់ ផ្គង់ដល់កងកម្លាំងហូបចុកប្រចាំថ្ងៃ ហើយសល់លក់ នៅលើទីផ្សារ សហគមន៍ថែមទៀតផង។
លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានបន្តដោយកត់សម្គាល់ថា ស្ថិតនៅក្នុងស្ថាភាព នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាការឆ្លងរីករាល ដាលនៅបណ្តាលរាជធានីខេត្តផ្សេងទៀត កងកម្លាំងកង ពលបានចូលរួមយ៉ាង សកម្មក្នុងយុទ្ធនាការទប់ស្កាត់ និងកាត់ផ្តាច់ជំងឺកូវីដ១៩ ក្នុងក្រុងប៉ោយប៉ែត និងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ តាមសំណូមពរគណៈបញ្ជាការឯកភាពខេត្ត និងបទបញ្ជាថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់។
ដូច្នេះដើម្បីធានាបាននូវការហូបចុក ប្រចាំថ្ងៃរបស់កងកម្លាំងជួរមុខ របស់កងពល ដែលកំពុងប្រតិបត្តិការ២៤ម៉ោងលើ២៤ម៉ោង បណ្តាអង្គភាពផ្នែកខាងក្រោយ បានបញ្ជូនបន្លែ ចម្រុះ និងសាច់គ្រប់ប្រភេទ ដល់កងកម្លាំងជួរមុខ ធានាបាននូវសុវត្ថិភាពចំណី អាហារ និងសុខភាពដល់កងកម្លាំង។
ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានប្រាប់ឱ្យដឹងដែរថា សកម្មភាពការងារ បង្កបង្កើនផល និង ចិញ្ចឹមសត្វដែលមានលក្ខណៈ ផុលផុសនៅតាមកងឯកភាពនេះ មួយចំណែកបាន មកពីការ ជួយគាំទ្រផ្តល់ពូជ ការបណ្តុះបណ្តាលបច្ចេកទេសផ្តល់ សម្ភារពីមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យផងដែរ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង