ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះម៉ូតូបុកម៉ូតូ បណ្តាលអោយស្លាប់០១នាក់ និងរបួសធ្ងន់០១នាក់ នៅស្រុកបូទុមសាគរ

30

 

ខេត្តកោះកុង ៖ នៅថ្ងៃទី ០២ មិថុនា ២០២១ វេលាម៉ោង ២២និង ៣០នាទី លើផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ មានករណីគ្រោះថ្នាក់ចរាចរណ៍  បង្ករឡើងដោយ ម៉ូតូបុកនិងម៉ូតូ (ជិះបញ្រ្ចាសទិសគ្នា) បណ្តាលអោយមនុស្សស្លាប់០១នាក់ និងរងរបួសធ្ងន់០១នាក់។

ជនបង្ករជិះម៉ូតូម៉ាក វេវពណ៌ខៀវ គ្មានស្លាកលេខ បើកបរ ទិសដៅពីរកើតទៅលិច ដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូ ០១គ្រឿងទៀតម៉ាកវ៉េវពណ៌ក្រហមលាយខ្មៅគ្មានស្លាលេខ។

មូលហេតុ ជនបង្ករមិនប្រកាន់ស្តាំ ហើយស្ថិតក្នុងស្ថានភាពស្រវឹង ។

ជនបង្ករឈ្មោះ សៀង សឿន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ (ស្លាប់)។

ជនរងគ្រោះឈ្មោះ សេក រិន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ(របួសធ្ងន់) ។

ជនរងគ្រោះ និងជនបង្ករ យើងបានបញ្ជូនទៅ មណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ពេលបញ្ជូនដល់ មណ្ឌលសុខភាពអណ្តូងទឹក ជនបង្ករបានស្លាប់នៅមណ្ឌល រីឯជនរងគ្រោះម្នាក់ទៀត បានបញ្ជូនបន្តទៅ មន្ទីរពេទ្យបង្អែក ស្រុកស្រែអំបិល ។
បច្ចុប្បន្ន ម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ច យកមករក្សាទុកនៅ អធិការដ្ឋាន ដើម្បីចាត់ការបន្ត ៕

អត្ថបទដែលជាប់ទាក់ទង