ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យប់នេះកម្ពុជា នឹង ជួបជាមួយអ៊ីរ៉ាក់

76

ភ្នំពេញ៖យប់ថ្ងៃទី៧មិថុនានេះក្រុមជម្រើសជាតិកម្ពុជានឹងជួប ប្រកួតជាមួយក្រុមជម្រើសអ៊ីរ៉ាក់ សម្រាប់ព្រឹត្តិការណ៍2022 FIFA World Cup qualification – AFC Second Roundទ្វបអាស៊ីជុំទី២ ។
លោកSrečkoKatanecដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ាក់ បាននិយាយថាការប្រកួតខ្លះ យើងគិតទុកជាមុនថា ឈ្នះតែចុងក្រោយចាញ់ក៏មានដែរ។ គ្រូបង្វឹកជនជាតិស្លូវេនៀរូបនេះនិយាយថាសម្រាប់ ក្រុមរបស់លោកគ្រប់យ៉ាង គឺល្អយើងបានត្រៀមខ្លួនសម្រាប់ការប្រកួត ព្រមទាំងដើម្បីយកឈ្នះលើគូប្រកួត។
គ្រូបង្វឹករូបនេះនិយាយថា ក្រុមរបស់លោកខានលេងជាផ្លូវការយូរមកហើយគឺមានតែ ការប្រកួតជាមិត្តភាពកំដៅ សាច់ដុំប៉ុណ្ណោះ ។តែលោកដឹងពីស្ថានភាពក្រុមរបស់លោក។
លោកបានបន្ទោសថាទីលានប្រកួត ដូចជាលេងសើចពេកហើយៗកីឡាករត្រូវបានដាក់ ឲ្យនៅដាច់ដោយឡែកពីគ្នា ។
ការប្រកួតរវាងក្រុមជម្រើសជាតិអ៊ីរ៉ាក់ ជាមួយក្រុមជម្រើសជាតិកម្ពុជា នាយប់ថ្ងៃទី៧មិថុនានេះ នឹងធ្វើនៅវេលាម៉ោង៩និង៣០នាទីយប់ លើទីលានស្មៅធម្មជាតិ នៃពហុកីឡដ្ឋានជាតិបារ៉ែនAl Muharraq Stadium ។
ដោយឡែកអ្នកចាត់ការទូទៅ នៃក្រុមជម្រើសជាតិកម្ពុជា បាននិយាយទៅកាន់ ក្រុមរបស់ខ្លួនថា អ៊ីរ៉ាក់គឺជាក្រុមមួយដែល មានកម្រិតលេងខ្ពស់ជាងបារ៉ែន ។ចំពោះលោកRYU Hirose ដែលជាគ្រូបង្គោល របស់ក្រុមជម្រើសជាតិកម្ពុជា បាននិយាយថា នៅលើទីលានមិនត្រូវគិតថា គេខ្លាំងជាយើងនោះទេ គឺត្រូវតែដោយទទួលខុសត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង