ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខហែលទឹក អន្តរជាតិថ្មី អះអាងពីការមិនយកប្រាក់ខែ

73

ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹក សហព័ន្ធខ្មែរហែលទឹកនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ តាមរយៈអនឡាញបានចូលរួមកិច្ចប្រជុំ នៃមហាសន្និបាតសហព័ន្ធកីឡាអន្តរជាតិ FINA ដើម្បីបញ្ចប់អាណត្តិចាស់២០២១ បូកសរុបការងារ និងបោះឆ្នោតជ្រើសរើសប្រធានថ្មី។
លោក ហែម គីរី បានមានប្រសាសន៍តាមរយៈអនឡាញថា មហាសន្និបាតសហព័ន្ធកីឡាអន្តរជាតិ FINA ដើម្បីបញ្ចប់អាណត្តិចាស់២០២១ បូកសរុបការងារ និងបោះឆ្នោតជ្រើសរើសប្រធានថ្មី តាមលក្ខខណ្ឌសហព័ន្ធអន្តរជាតិ លោក Husaim Al Musallamជាអនុប្រធានទី១ក្លាយជាប្រធានបន្តក្រោម ការបោះឆ្នោតពីសមាជិកទំាងអស់នៅទូទំាំងពិភពលោ។ក្នុងនោះដែរអ្វីដែលគួរចាប់
អារម្មណ៍ លោកប្រធានថ្មីប្រកាសមិន ទទួលយកប្រាក់ខែឡើយ គឺបំពេញការងារ ដោយស័្មគ្រចិត្ត។
លោកអគ្គលេខាធិការបន្តថា ដោយសារតែលោកជំរុញយកថវិកា នៅក្នុងសហព័ន្ធកីឡាហែលទឹកអន្តរជាតិ ដើម្បីបង្កើនសកម្មភាព
វិញ។ ចំណុចទី១ ចង់ផ្តល់ឳកាស ឬលទ្ធភាពជាថវិកា ជួយសហព័ន្ធជាតិ ដើម្បីឲ្យសហព័ន្ធជាតិនីមួយៗ មានលទ្ធភាពក្នុងការអភិឌ្ឍន៍ខ្លួន ជាពិសេសអ្វីៗដែលជា ការងារសំខាន់របស់សហព័ន្ធតាម ប្រទេសនីមួយៗហើយចំណុចទី២ ជំរុញនិងលើកទឹកចិត្តដល់ កម្មវិធីអាហារូបករណ៍ ដល់កីឡាករ-កីឡាការិនីហែលទឹក ត្រូវហ្វឹកហាត់ក្នុងកម្រិតខ្ពស់។
លោកបានបន្ថែមថា ប្រធានសហព័ន្ធហែលទឹកអន្តរជាតិថ្មី ក៏ប្រកាសបំផុសដល់ គ្រូបង្វឹកនិងជួយជំរុញ សកម្មភាពបំប៉នសម្រាប់គ្រូ
បង្វឹក។ បង្កើនកម្មវិធីការប្រកួត ដើម្បីផ្តល់ឪកាសប្រកួតដល់កីឡាករ កីឡាការិនីហែលទឹកទូទំាំងពិភពលោក ឲ្យបានកាន់តែច្រើនចាប់ពីឆ្នាំ
ក៏ដូចឆ្នាំបន្តទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង