ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានីយ៍ថ្លឹងយានយន្ត ខេត្តព្រះវិហារចាប់ផ្តើមសាងសង់ហើយ ដែលនឹងអាចអោយផ្លូវមួយចំនួននៅខេត្តព្រះវិហារប្រើប្រាស់បានយូរអង្វែង

93

ព្រះវិហារ គម្រាងសាងសង់ស្ថានីយ៍ថ្លឹងយានយន្ត (ស្ថានីយ៍អូរពោធិ៍ខេត្តព្រះវិហារ) លើផ្លូវជាតិលេខ៦២  គីឡូម៉ែត្រ៥២+០០០ ភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ នៅពេលនេះបានចាប់ផ្ដើមសាងសង់ជាបន្តបន្ទាប់ហើយ ក្រោយពីសាងសង់ស្ថានីយ៍ថ្លឹងយានយន្តនេះបានរួចរាល់ ផ្លូវមួយចំនួននៅក្នុងខេត្តព្រះវិហារនឹងប្រើប្រាស់បានយូរអង្វែង ដោយសារតែមិនមានរថយន្តដឹកលើសទម្ងន់បំផ្លិចបំផ្លាញផ្លូវទៀត

   លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា ថ្ងៃនេះ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បន្តកាយបកដីគ្មានគុណភាព ត្រង់កន្លែងផ្លូវឡានរត់ និងកន្លែងជាប់ពាក់ព័ន្ធដ៏ទៃទៀត លើគម្រាងសាងសង់ស្ថានីយ៍ថ្លឹងយានយន្ត (ស្ថានីយ៍អូរពោធិ៍ខេត្តព្រះវិហារ) លើផ្លូវជាតិលេខ៦២នេះ។ប៉ុន្តែទោះបីជាយ៉ាងក្តី លោក សំ លាងទ្រី បានសូមអោយពុកម៉ែ បងប្អូន ដែលជាអ្នកបើកបរតាមដងផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ពោលគឺ មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវបើកបរវ៉ាជែងទាំងប្រថុយប្រថាន មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង មិនត្រូវដឹកលើកទម្ងន់កំណត់ ឫដឹកសំពីងសំពោងពិសេសត្រូវពាក់ខ្សែរក្រវ៉ាត់ការពារខ្លួនជានិច្ចមុនពេលបើកបរ និងសូមចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តអោយបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការរាជរដ្ឋាភិបាល«៣កុំនិង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍យើងពីការឆ្លងរាលដាលជំងឺកូវីដ១៩៕

 

អត្ថបទដែលជាប់ទាក់ទង