ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ចុះពិនិត្យសកម្មភាព ស្ដារលូក្នុងមូលដ្ឋាន

70

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២១ នេះ រដ្ឋបាលខណ្ឌចំការមនតែងតែ យកចិត្តទុកដាក់ពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ្ឌចំការមនជានិច្ចពិសេស នាសម័យកូវីដ១៩នេះ ហើយលើសពីនេះទៀតនោះ ដោយបារម្មណ៍ពីបញ្ហាការស្ទះចរន្តទឹក តាមប្រឡាយនិងប្រព័ន្ធលូមេតូចធំ ដែលអាចបង្កឲ្យមានការជន់លិច ដោយជំនន់ទឹកភ្លៀង នារដូវវស្សាឆ្នាំនេះផងដែរ។ ដូចនេះក្នុងនាមជាអភិបាល នៃគណៈអភិបាលខណ្ឌចំការមន គឺលោកអភិបាលខណ្ឌចំការមន ថេង សុថុល មិនដែលភ្លេចឬមើលរំលងពី សុខទុក្ខបងប្អូនប្រជាពលរដ្ឋឡើយ ។ តួយ៉ាងដូចនៅពេលព្រឹកនេះ លោកថេង សុថុលអភិបាលខណ្ឌចំការមន បានខិតខំ និង បានដឹកនាំក្រុមការងារ នៃរដ្ឋបាលខណ្ឌចំការមន នៃរាជធានីភ្នំពេញដោយបានចុះ សហការជាមួយ លោកចៅសង្កាត់ទួលទំពូងទី១ ដោយចុះធ្វើការត្រួតពិនិត្យជាក់ស្ដែង នៃការស្តារប្រព័ន្ឌលូ និងកាយសំរាមនៅស្រប ដងផ្លូវលេខ៤៧៨ក្នុងមូលដ្ឋាន សង្កាត់ទួលទំពូងទី១ដែលជា ថវិការបស់រដ្ឋាបាលរាជធានីភ្នំពេញ ដោយកាយយកដីភក់ចេញដើម្បី បើកមុខទឹកឬចរន្តទឹកហូរបានលឿន តាមបណ្តោយផ្លូវខាងលើ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមនក្នុងគោលបំណង ដោះស្រាយបញ្ហាជូនបងប្អូន ប្រជាពលរដ្ឋដោយបញ្ចៀស ពីការកកស្ទះទឹកតាម ប្រព័ន្ធលូ-ប្រឡាយ ក្នុងភូមិសាស្ត្រខណ្ឌចំការមន នៃរាជធានីភ្នំពេញដើម្បីធានា ឲ្យបានមិនឲ្យមានការជន់លិចលង់ ដោយជំនន់ទឹកភ្លៀង នៅពេល មានភ្លៀងធ្លាក់មកម្តងៗ នារដូវវស្សាឆ្នាំនេះ។
ជាមួយគ្នានេះផងដែរ លោកអភិបាល ខណ្ឌចំការមនថេង សុថុលក៏បានអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកសំរាម ឬកាកសំណល់ផ្សេងៗទៅបោះចោល ឬជះចោលក្នុងប្រឡាយ ឬប្រព័ន្ធលូ និងត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាននិងវេចខ្ចប់ទុកដាក់ សំរាមឲ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាតល្អ ពោលគឺទីក្រុងស្អាតគឺផ្ដើម ចេញយើងទាំងអស់គ្នា៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង