ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លេខាធិការដ្ឋានរៀបចំ ការបោះឆ្នោតខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបញ្ជូនលទ្ធផល នៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

48

ព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែជេស្ឋ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក តេង វណ្ណឌី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ  អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបញ្ជូនលទ្ធផលនៃការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួម ពីលោកអភិបាលស្រុកព្រៃនប់ ស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងគណបក្សនយោបាយ ។

លោក តេង វណ្ណឌី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានរបៀបវារៈ ចំនួនពីរ ទី១.ពិភាក្សាជា មួយភាគីពាក់ព័ន្ធរៀបចំការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤។ ២.បណ្តុះបណ្តាលគណ:បក្សនយោបាយ ស្តីពីរៀបចំការបោះឆ្នោត ការចុះបញ្ជីគណៈនយោបាយ និងបេក្ខជនគណបក្សនយោបាយ ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ទោះបីក្នុងបរិបទនៃជំងឺកូវីដ-១៩ យើងអនុវត្តតាមនិតិវិធីចំនួនបួនមានដូចជា: ១.ការចុះបញ្ជីគណ:បក្សនយោបាយតាមប្រព័ន្ធព័ត៌មានវិទ្យា
២.បញ្ហាប្រឈមក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩
៣.ការអនុវត្តសាកល្បងដោយប្រើប៊ិកគំនូសសញ្ញាគាំទ្រលើសន្លឹកឆ្នោត
៤.ការបញ្ជូនលទ្ធផលបណ្តោះអាសន្នតាមប្រព័ន្ធព័ត៌មានវិទ្យា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការវាយតម្លៃចំពោះការខិតខំប្រឹងប្រែង របស់លេខាធិការដ្ឋានរៀបចំការ បោះឆ្នោតខេត្តព្រះសីហនុ ទោះបីជំងឺកូវីដ-១៩ កំពុងមានការរាតត្បាតនៅខេត្តព្រះសីហនុ ក៏មន្ត្រីលេខាធិការដ្ឋានមិនរុញរាក្នុង ការបំពេញភារកិច្ចក្នុងការរៀបចំការ បោះឆ្នោតសាកល្បងនៅស្រុកព្រៃនប់ មានចំនួន ០២មណ្ឌល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខ ដោយគោរពតាមរដ្ឋធម្មនុញ្ ញនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ម្យ៉ាងទៀតការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត តាមប្រព័ន្ធពត៌មានវិទ្យាជួយកាត់បន្ថយបញ្ហាប្រឈមនានា និងការចូលរួមរបស់គណបក្សនយោបាយ ក្នុងការចូលរួមសង្កេតការណ៍ តាមដានការបោះឆ្នោត ការរាប់សន្លឹកឆ្នោតទទួលបានសុខដុមនីយកម្ម ។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើសុំឱ្យគណបក្សនយោបាយ ចូលរួមធាតុចូលនូវទស្សនៈ នៃកំណែទម្រង់នៃការបោះឆ្នោត ស្របតាមបច្ចេកវិទ្យាទំនើប នៃការបោះឆ្នោតសាកល្បងនាពេលខាងមុខ និងឈានទៅការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនៅឆ្នាំបន្តទៀត ។

ទន្ទឹមនោះឯកឧត្ដមអភិបាលខេត្តក៏បានណែនាំឱ្យក្រុមការងារលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ក៏ដូចជាអង្គបោះឆ្នោតទាំងអស់ ត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព នៅតាមការិយាល័យបោះឆ្នោតត្រូវមានទូរបាញ់ថ្នាំសម្លាប់មេរោគមុនពេលបោះឆ្នោត និងក្រោយបោះឆ្នោត ដើម្បីធានាថា អ្នកចូលរួមបោះឆ្នោតនិង មន្ត្រីការិយាល័យបោះឆ្នោតរបស់យើង មិនមានការឆ្លងជំងឺកូវីដ-១៩ ។ ដោយសារកម្ពុជាបានឆ្លងកាត់ សង្គ្រាមបានឆក់យកអាយុជីវិត ប្រជាពលរដ្ឋស្លូតត្រង់អស់ជាច្រើននាក់ ទើបរាជរដ្ឋាភិបាលបានជ្រើសរើស ការបោះឆ្នោតប្រកួតប្រជែង តាមលទ្ធិប្រជាធិបតេយ្យ និងការចូលរួមប្រកបដោយឆន្ទ: ដោយសុខសន្តិភាពសម្រាប់ជាតិ មាតុភូមិរបស់យើង ៕

អត្ថបទដែលជាប់ទាក់ទង