ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបឃ្លាំងឈើប្រណីតជាង៥០០សន្លឹក ស្មើនឹង ៣,៤៩០ ម៉ែត្រគូប នៅស្រុកវ៉ើនសៃ

43

រតនគិរី ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយមន្ត្រីមូលដ្ឋាន ដោយមានការសម្របសម្រួល ពីតុលាការខេត្ត បានបង្ក្រាបឃ្លាំងស្តុកឈើប្រណីតមួយកន្លែង ដោយប្រទះឃើញឈើចំនួន ៥១២ សន្លឹក ស្មើនឹង ៣,៤៩០ ម៉ែត្រគូប។

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវ៉ើនសៃ និងកម្លាំងអាវុធហត្ថខេត្តរតនគិរីដឹកនាំដោយ លោក វរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស លោកមេឃុំប៉ាកាឡាន់ និងជំនាញរដ្ឋបាលព្រៃឈើ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ដោយលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះបង្ក្រាបឃ្លាំងសន្និធិឈើប្រណិតប្រភេទធ្នង់ ស្ថិតក្នុងភូមិកំពុងចាម ឃុំប៉ាកាឡាន់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ដោយបានចាប់យកវត្ថុតាងមានឈើប្រណិតធ្នង់ (ប្រភេទឈើគីឡូ) ចំនួន ៥១២ ដុំ ស្មើនឹង៥២៧៥ គីឡូ ស្មើនឹង ៣,៤៩០ ម៉ែត្រគូប។

ឈើទាំងអស់នោះ ត្រូវបានមន្ត្រីជំនាញដឹកតាមគោយន្តកែច្នៃ ឆ្លងទន្លេវ៉ើនសៃពីត្រើយខាងលិចទៅកើត ដើម្បី យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ចាត់ការបន្ត។

ករណីខាងលើ បន្ទាប់ពីបង្ក្រាបបានឈើជាង ៣០ ម៉ែត្រគូប កាលពីថ្ងៃទី ២ ខែមិថុនា នៅភូមិប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវ៉ើនសៃ កាលពីកន្លងទៅថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង