ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពត ចុះពិនិត្យទីតាំងសម្រាប់ សង់អគាររដ្ឋបាលក្រុងបូកគោខេត្តកំពត សម្រាប់ជម្រើល្អគឺត្រង់ផ្លូវឡើងរមណីយដ្ឋានឧទ្យាជាតិ

106

កំពត ៖ លោក ជាវ តាយ អភិបាលខេត្ត កំពតអមដំណើរ ដោយ លោកអភិបាលរងខេត្ត មន្ត្រីនៃមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញជួបជាមួយនឹង អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសុខា hotel group ដើម្បីពិនិត្យ រកទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត។

ពិធីចុះពិនិត្យនេះ បានប្រព្រឹតទៅ ថ្ងៃទី០៧ មិថុនា ឆ្នាំ២០២១ នៅចំណុច ច្រកផ្លូវឡើងរមណីយដ្ឋានឧទ្យានជាតិ ។
ការចុះពិនិត្យដល់ទីតាំង ក្នុងឱកាសនោះ គឺស្ថិតនៅ ជិតចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវឡើង រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សឋានសួគ៌បូកគោ ដែលជាជម្រើស ផ្ដល់ជូននឹងបង្ហាញដោយក្រុមហ៊ុន sokha hotel។
លោក ជាវ តាយ អភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ការចុះមកពិនិត្យ និងការជ្រើសរើសរកទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងកំពត ពេលៗនេះ គឺផ្អែកតាមអនុសាសន៍ណែនាំ នៅក្នុងកិច្ចប្រជុំលើកទី២ តាមរយៈវីដេអូ Zoom របស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំ និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយធ្វើយ៉ាងណាឱ្យរដ្ឋបាលខេត្តកំពតមានកិច្ចសហការនឹងដាក់សំណើទៅក្រុមហ៊ុន sokha hotel ដើម្បីជ្រើសរើសកំណត់ទីតាំងឲ្យបានជាក់លាក់ក្នុងដំណើរការសាងសង់អគាររដ្ឋបាល ក្រុងបូកគោ រួមនិងហេដ្ឋារចនាសម្ព័ន្ធ ឱ្យមានលក្ខណៈសមរម្យងាយស្រួល បម្រើសេវាជូនប្រជាពលរដ្ឋបានល្អ ក៏ដូចជាការងារដឹកនាំក្នុងកិច្ចអភិវឌ្ឍន៍ក្នុងតំបន់ដែលមានសក្ដានុពលនេះផងដែរ។
លោក ជាវ តាយ អភិបាលខេត្ត ក៏បានសំណូមពរដល់អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សុខាអូតែល ស្នើឲ្យមានកិច្ចសហការផ្តល់លទ្ធភាព ដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត ដើម្បីធ្វើយ៉ាងណា ឱ្យបានដំណើរការសាងសង់អាគាររដ្ឋបាលក្រុងបូកគោ បានលេចជារូបរាងឡើងឆាប់ៗខាងមុខនេះ។
ក្នុងឱកាសនោះ អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន sokha hotel group ក៏បានសម្ដែងការស្វាគមន៍ នឹងចូលរួមកិច្ចសហការគាំទ្រចំពោះដំណើរការសាងសង់អគាររដ្ឋបាលក្រុងបូកគោខេត្តកំពតនេះ ឲ្យបានឆាប់នៅពេលខាងមុខនេះ ដោយអ្នកឧកញ៉ាបាន បង្ហាញទីតាំងដីដែលជាជម្រើសការសាងសង់ គឺនៅទីតាំងស្នាក់ការចាស់របស់មន្ទីរបរិស្ថានខេត្តកំពត ជាប់នឹងផ្លូវនៅជិតប៉ុស្តិ៍ត្រួតពិនិត្យឡើងទៅរមណីយដ្ឋានឋានសួគ៌បូកគោតែម្តង៕ សំរិត

អត្ថបទដែលជាប់ទាក់ទង