ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្រ្តាលីធ្វើការជាមួយកម្ពុជា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងលុបបំបាត់អំពើហិង្សាលើស្ត្រី

52

 

ភ្នំពេញ៖ កាលពីសប្តាហ៍មុន ឯកអគ្គរាជទូតអូស្ត្រាលី Pablo Kang រួមជាមួយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចូលរួមតាមអ៊ីនធឺណេត ក្នុងពិធីអបអរដល់មន្ត្រីចំនួន ៤១នាក់ របស់ក្រសួងកិច្ចការនារី ដែលបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលស្តីពី វិធីអនុវត្តច្បាប់ដើម្បីទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានគាំទ្រដោយ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS ។ ការលើកកម្ពស់សមភាពយេនឌ័រ និងការលុបបំបាត់រាល់ទម្រង់ នៃអំពើហិង្សាប្រឆាំងនឹងស្ត្រី គឺជាចំណុចសំខាន់នៃរបៀបវារៈរបស់រដ្ឋាភិបាលអូស្រ្តាលី ទាំងនៅក្នុងប្រទេសនិងអន្តរជាតិ។ សូមអបអរដល់សិក្ខាកាមទាំងអស់ នេះគឺជាសមិទ្ធផលអាជីពដ៏អស្ចារ្យមួយ សម្រាប់អ្នកទាំងអស់គ្នា។

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល អំពីច្បាប់ ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងក្របខណ្ឌគតិយុត្តពាក់ព័ន្ធ តាមរយៈប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីឯកឧត្តម Pablo Kang អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោកមេធាវី សុក សំអឿន។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវក៏សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងក្រុមការងារកម្មវិធី ACCESS ដែលបានផ្តល់ការ គាំទ្រទាំងផ្នែកមធ្យោបាយ បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការពិនិត្យឡើងវិញលើ សេចក្តីពន្យល់ច្បាប់ស្តីពីការ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាល ដ៏មានសារៈសំខាន់នេះ ។ ក្រុមការងារនាយកដ្ឋានការពារ ផ្លូវច្បាប់ក្រោមការដឹកនាំរបស់លោកជំទាវ ហ៊ូ សាមិត្ត ដែលបានផ្តួចផ្តើមគំនិតឱ្យមានកម្មវិធីនេះឡើង។

លោកមេធាវី សុក សំអឿនដែលមួយរយៈកន្លងទៅនេះ បានជួយដល់ក្រសួងកិច្ចការនារី លើការពិនិត្យឡើងវិញ លើសេចក្តីពន្យល់ច្បាប់ ស្តីអំពីអំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ព្រមទាំងបានខិតខំចែករំលែកនូវចំណេះដឹង បទពិសោធន៍ ដោយផ្សាភ្ជាប់ នឹងករណីជាក់ស្តែង ដើម្បីឱ្យសិក្ខាកាមទាំងអស់ ងាយយល់ ងាយចាំ និងមានមូលដ្ឋានវិភាគត្រឹមត្រូវ ទាក់ទងនឹងខ្លឹមសារច្បាប់ ពាក់ព័ន្ធដែលទាក់ទង នឹងអំពើហិង្សាលើស្ត្រី និងក្មេងស្រី រួមទាំងបច្ចេកទេស ក្នុងការផ្តល់កិច្ចការពារជូនជនរងគ្រោះ ហើយ ខ្ញុំជឿជាក់ថា សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹង និងបទពិសោធន៍ថ្មីៗដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តក្នុងការបំពេញការងារ ប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់។

ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាព ផ្នែកច្បាប់ដល់មន្ត្រីរបស់ ក្រសួងកិច្ចការនារី ជាពិសេសមន្ត្រីនៃនាយកដ្ឋានការពារផ្លូវច្បាប់ ដែលមានតួនាទី សម្របសម្រួល និងផ្តល់ការគាំទ្រ ដល់មន្ទីរកិច្ចការនារី ក្នុងការឆ្លើយតបចំពោះ អំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាពិសេសអំពើ ហិង្សាលើស្ត្រី និងក្មេងស្រី ឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងប្រកបដោយបរិយាបន្ន៕

អត្ថបទដែលជាប់ទាក់ទង