ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងទទួល កែវដំណក់ប្រេងដំបូង របស់កម្ពុជាទៅរក្សាទុកនៅវិមាន ឈ្នះ ឈ្នះនៅថ្ងៃស្អែក

92

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីទទួលដំណក់ប្រេងលើក ដំបូងពី ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីទទួលកែវដំណក់ប្រេងដំបូងរបស់កម្ពុជាទៅរក្សាទុកនៅវិមាន ឈ្នះ ឈ្នះ ដើម្បីរក្សាជាកេរ្តិដំណែលប្រវត្តិសាស្ត្រ។

សូមជម្រាបថា សម្តេចតេជោ កាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២០ ចំថ្ងៃខួបលើកទី២២នៃ នយោ បាយឈ្នះឈ្នះកន្លងទៅបានប្រកាសថា ការរកឃើញដំណក់ប្រេងដំបូងគឺស្ថិត នៅប្លុកអេ (A)នៃឈូងសមុទ្រកម្ពុជា រកឃើញ ដោយក្រុមហ៊ុន គ្រីស អេនណូជី ដែលបានខួងរណ្តៅប្រេងពីបាតសមុទ្រ នៃខេត្តព្រះសីហនុ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ថាសមិទ្ធិផលដែលបានពីអាជីវ កម្មប្រេងកាតកម្ពុជា និងត្រូវផ្តល់ជាអាទិភាពលើវិស័យអប់រំ -វិស័យសុខាភិបាល។
សម្តេចតេជោ បានបញ្ជាក់ពីការបូមប្រេងពីបាតសមុទ្រស្ថិតនៅក្នុងប្លុកអេ(A)ដែលបានបូមចេញជាដំណក់ប្រេងលើកដំបូងនៅលើទឹកដីដ៏កំសត់មួយនេះ។
ទើបសម្តេចតេជោ ជ្រើសរើសយកថ្ងៃទី២៩ខែធ្នូ ជាថ្ងៃនៃការបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាពនិងការឯកភាពជាតិ ជាលើកដំបូងក្នុងរយៈពេលដ៏យូរលង់របស់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង