ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី ស្នើឱ្យក្រសួងការងារ ចេញសេចក្តីជូនដំណឹង ទៅម្ចាស់រោងចក្រ ធ្វើបញ្ជីស្នាក់នៅ កម្មករឲ្យបានច្បាស់លាស់ ដើម្បីកាត់ផ្តាច់ឲ្យបានជំងឺកូវីដ-១៩

126

ភ្នំពេញ៖ លោកឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងមួយ ទៅម្ចាស់រោងចក្រសហគ្រាសនានា នៅរាជធានីភ្នំពេញ ឲ្យម្ចាស់រោងចក្រទាំងនោះ ធ្វើបញ្ជីស្នាក់នៅរបស់កម្មករ កម្មការិនីឲ្យបានច្បាស់លាស់ ងាយគ្រប់គ្រងទៅលើកម្មករ និងដើម្បីឈានទៅកាត់ផ្ដាច់ ឱ្យបាននូវការរីករាលដាលជំងឺកូវី-១៩ ខណៈដែលជំងឺនេះបាន និងកំពុងរីករាលដាលនៅឡើយនោះ ។
ការស្នើឡើងបែបនេះ របស់លោកឃួង ស្រេង
អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំតាមរយៈ video conference មួយ នារល្ងាចថ្ងៃទី០៨ខែមិថុនានេះ នៅសាលារាជធានីភ្នំពេញ ជាមួយនឹង ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាលនិង អាជ្ញាធរខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ក្នុងរយៈពេលមួយខែចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ-១៩ ឃើញថា មិនមានការថមថយនៅឡើយទេ ហើយអ្នកដែល មានវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេលចុងក្រោយនេះដែរ ភាគច្រើន ជាបងប្អូនកម្មករកម្មការិនីដែល បម្រើនៅតាមបណ្តាល រោងចក្រនានានៅក្នុងរាជធានីភ្នំពេញ ។ ដូច្នេះលោកស្នើសុំទៅ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមឱ្យក្រួសួង ចេញជាសេចក្តីជូនដំណឹងមួយ ទៅម្ចាស់រោងចក្រសហគ្រាស នៅក្នុងរាជធានីភ្នំពេញ ធ្វើជាបញ្ជីស្នាក់នៅ របស់កម្មករឲ្យបានច្បាស់លាស់ ដើម្បីយើងអាចគ្រប់គ្រងកម្មករទាំងនោះ បាននិងឈានទៅដល់ ការកាត់ផ្ដាច់បាន នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។
បន្ថែមពីនេះទៀត លោកឃួង ស្រេងក៏បាន ជំរុញនិងធ្វើការណែនាំ ដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវត្រៀមលក្ខណៈ ដើម្បីចូលរួមសហការនិងធ្វើការងារនេះ ព្រមៗគ្នាជាមួយក្រសួងការងារ មានន័យថា ពេលដែលសេចក្តីជូនដំណឹង របស់ក្រសួងការងារចេញ អាជ្ញាធរខណ្ឌទាំងអស់ត្រូវ សហការចុះផ្ទាល់ជាមួយ នឹងក្រសួងការងារ ដើម្បីយើងអាចធ្វើការងារនេះ បានលឿននិងមានប្រសិទ្ធភាព ជាមួយម្ចាស់រោងចក្រ។
លោកឃួង ស្រេង បញ្ជាក់ផងដែរថា ៖ចំពោះការងារនេះ ត្រូវតែធ្វើឡើងដោយលម្អិត មានទាំងលិខិតប័ត្ររបស់ កម្មករ ឈ្មោះ ទីកន្លែងស្នាក់នៅច្បាស់លាស់ ដោយភ្ជាប់មកជាមួយ នឹងរូបថត៤គុណនឹង ៦ផងដែរ មានន័យថា មានបញ្ហាយើងអាច ឈានទៅកាត់ផ្តាច់ ឬសគល់នៃជម្ងឺកូវីដ-១៩នេះបាន។
ជាមួយគ្នានោះដែរលោកឃួង ស្រេងក៏បាន ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ មានវិធានការបន្ថែមទៀត
ទៅលើការទប់ស្កាត់នៃ ការរីករាលដាលជំងឺកូវី-១៩ ឲ្យមានប្រសិទ្ធភាព ដើម្បីយើងឈានទៅ កាត់ផ្ដាច់អោយបាន នៅពេលឆាប់ៗនេះ៕

 

អត្ថបទដែលជាប់ទាក់ទង