ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍ម៉ូតូ២គ្រឿងបុកគ្នា

128

 

ភ្នំពេញ ÷ បុរសម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីយុវជនអ្នកបង្កជិះម៉ូតូលឿនពេក ជ្រុលទៅបុកម៉ូតូអ្នករងគ្រោះ កំពុងបត់ឆ្លងផ្លូវ ចំពាក់កណ្តាលពេញទំហឹង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១៥៤ ចំណុចជាប់និងសូរិយ៉ាម៉ល ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះ ទ្រីហេង ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ បច្ចុប្បន្នស្នាក់នៅម្តុំគីឡូត៍ម៉ែត្រលេខ៩ មានស្រុកកំណើត ក្នុងភូមិសូគង ស្រុកកងមាស ខេត្តកំពង់ចាម។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅ កន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជាជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1-AP 3805 ធ្វើដំណើរតាមបណ្តោយផ្លូវ១៥៤ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងបម្រុងឆ្លងផ្លូវ ស្រាប់តែភ្លាមនោះដែរ មានយុវជនម្នាក់ទៀត បានជិះម៉ូតូម៉ាកហុងដាទ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២១ ធ្វើដំណើរតាមបណ្តោយផ្លូវ១៥៤ ទិសដៅបញ្រ្ចាសគ្នា ពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន មកបុកម៉ូតូរងគ្រោះ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ខ្ទាតចេញពីម៉ូតូដួលបោកក្បាលនៅនឹងថ្នល់ ស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែកឯម៉ូតូរងការខូចខាតទាំងសង្ខាង។

សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់រួចក៏បានធ្វើការវាស់វែង យកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ រង់ចាំដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង