ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រណាំងកង់ ជម្រើសជាតិ៣នាក់ ត្រៀមចេញទៅហ្វឹកហាត់នៅបារំាង

92

ភ្នំពេញ៖ កីឡាករជម្រើសជាតិកីឡាទោចក្រយាន៣នាក់ និងគ្រូបង្វឹកម្នាក់បានស្នើសុំទិដ្ឋការពីស្ថានទូតបារំាង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទទួលបានសិទ្ធិទៅហ្វឹកហាត់បន្តក្នុងការ បង្កើនបច្ចេកទេសបន្ថែមនៅប្រទេសបារំាងរយៈពេល៣ខែ សម្រាប់ត្រៀម ស៊ីហ្គេម នៅប្រទេសវៀតណាម និងស៊ីហ្គេម លើទី៣២ ឆ្នាំ២០២៣។
គ្រូបង្វឹកកីឡាទោចក្រយានជម្រើសជាតិកម្ពុជា លោក ខ្លូត ករណី ដែលត្រូវដឹកនាំកីឡាករទាំង៣នាក់ ទៅហ្វឹកហាត់នៅប្រទេស បានបារាំងនាពេលខាងមុខនេះ បានបញ្ជាក់ថាថ្ងៃនេះយើងបានទៅស្នើសុំការផ្តល់ទិដ្ឋការ ពីស្ថានទូតបារំាងដើម្បីចេញទៅហ្វឹកហាត់រយៈ ពេល៣ខែជាមួយក្រុមកីឡាករអាជីពនៅទីនោះ។ លោកជឿជាក់ថា ការហ្វឹកហាត់នៅប្រទេសអឺរ៉ុប ជាលើកដំបូងរបស់កម្ពុជានេះ នឹងជួយបង្កើនគុណភាពបច្ចេកទេស កីឡាករយើងកាន់តែល្អប្រសើរបន្ថែមទៀត ពីព្រោះនៅទីនោះនឹងមាន ការប្រកួតធំៗជាច្រើនដើម្ពិបង្កើន សមត្ថភាពដល់កីឡាកររបស់កម្ពុជា សម្រាប់ត្រៀម ស៊ីហ្គេម នៅ ចុងឆ្នាំ២០២១ ឬអាចឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
កីឡាជម្រើសជាតិ ប្រណាំងកង់គក់ទាំង៣នាក់នេះ គឺកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា និងកីឡាករ សាន ណាម៉ាវ ពួកគេចេញទៅហ្វឹកហាត់ក្រោមការជួយ ឧបត្ថម្ភទាំងស្រុងពីលោកស្រី ប៉ែន ស្រីមុំ ប្រធានសមាគមប្រណាំងទោចក្រយានកម្ពុជា ដែលមានទីស្នាក់ការមួយទៀត នៅប្រទេសបារំាងផងដែរដោយសមាគមនេះ នឹងជួយដល់ការស្នាក់នៅ ហូបចុកនិងការធ្វើដំណើរទៅមកក្នុង
ការហ្វឹកហាត់ និងការប្រកួតដកស្រង់បច្ចេកទេសទៀតផង។
កីឡាករជម្រើសជាតិកីឡាទោចក្រយាន ក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំ បន្តការហ្វឹកហាត់នៅប្រទេសបារំាងដើម្បីបង្កើនគុណភាព បច្ចេកទេសជាមួយក្រុមកីឡាករអាជីព នៅប្រទេសបារំាង និងនាំយកនូវសិទ្ធផល ពីការហ្វឹកហាត់នោះមក បម្រើដល់ការប្រកួតនានា សម្រាប់ជាតិកម្ពុជា នាពេលខាងមុខជាបន្ទាបន្ទាប់ ជាពិសេស គឺគោលដៅ ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តែម្តង។
លោកនូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាទោចក្រយាន បានលើកឡើងថា តាមពិតការបញ្ជូនកីឡាករ ជម្រើសជាតិទៅហ្វឹកហាត់ នៅប្រទេសបារំាងនេះសហព័ន្ធបានគិតគូរ ជាយូរមកហើយប៉ុន្តែ ដោយសារវិបត្តិជំងឺកូវីដ១៩ ទើបការចេញទៅហ្វឹកហាត់នេះអាក់ខានទៅវិញ ហើយនៅពេលនេះទើបយើង ទទួលបានឱកាសចេញ ទៅបង្កើនបច្ចេកទេសសាជាថ្មី។
លោកអះអាងបន្តទៀតថា ការហ្វឹកហាត់នៅក្រៅប្រទេសនេះ ត្រូវបានធ្វើឡើងក្រោមការជួយ ជ្រោមជ្រែងលើកទឹកចិត្តយ៉ាងខ្លាំងក្ លាពីឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដោយធ្វើយ៉ាងប្រឹងប្រែង ជំរុញឲ្យគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីប្រណាំងកង់ ទទួលបានលទ្ធផលកាន់តែ ល្អប្រសើរបន្ថែមទៀត សម្រាប់ការប្រកួត អន្តរជាតិ ជាពិសេសគឺការ ទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។តាមការគ្រោងទុកនា ពេលខាងមុខសហព័ន្ធ នឹងបញ្ជូនកីឡាការិនី១ ក្រុមទៀតចេញទៅហ្វឹកហាត់នៅក្រៅប្រទេសដែរ៕

អត្ថបទដែលជាប់ទាក់ទង