ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត រស់នៅសហគមន៍ បុរីរុងរឿង២២៣ គ្រួសារមកទទួលអំណោយ ពីសប្បុរសជន

118

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រស់នៅសហគមន៍បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារចំនួន២២៣គ្រួសារ មកទទួល អំណោយសប្បុរស់ធម៏ ពីសប្បុរស់ជន ក្នុងឱកាសបិទខ្ទប់ នៃការរីករាលដាលជំងឺកូវិដ.១៩ពី លោក ផន សុភាព តំណាង អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនOCIC ដែលចែកជូនក្នុងឱកាសចូលឆ្នាំខ្មែរផង និងដោយសារជំងឺកូវិដ.១៩ផង ពីចែកអំណោយនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី១១ មិថុនា ឆ្នាំ២០២១នៅបរិវេណសាលាពហុបច្ចេកវិទ្យាចិនបុរីរុងរឿង  ។
អំណោយ ដែលអាជ្ញាធរ ខណ្ឌនិង ក្រុមហ៊ុន OCICនាំយកមក ផ្ដល់ជូន បងប្អូនប្រជាពល រដ្ឋ២២៣ គ្រួសារ (តែតំណាងបងប្អូនមកទទួល ៤០ គ្រួសារ)  ក្នុង១ គ្រួសារ ទទួលបាន អង្ករ៣០ គីឡូក្រាម,ថវិកា៥ ម៉ឺនរៀល។
លោក ផន សុភាព បានបញ្ជាក់ថា ដោយមើលឃើញជីវភាពបងប្អូនមានការខ្វះខាត ជាពិសេស ក្នុងឱកាសនៃការីករាលដាលនៃជំងឺកូវិដ.១៩ ជារៀងរាល់ឆ្នាំវប្បធម៌ ចែករំលែក ក្នុងឱកាស ពិធីបុណ្យជាតិធំៗ ផ្សេងទៀត តាម ប្រពៃណីជាតិ យើងថ្នាក់ដឹកនាំរដ្ឋបាល ខណ្ឌ សង្កាត់ រួមសហការជាមួយក្រុមហ៊ុនOCIC តែងតែគិតគូរយកចិត្ដទុកដាក់ ពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅមូលដ្ឋាន ចុះសួសុខទុក្ខ ពិសេស មើលពីជីវិតការស់នៅ ប្រចាំថ្ងៃ អាជ្ញាធរ តែងតែកៀរគរសប្បុរសជនឲ្យ ជួយ រំលែកទុក្ខលំបាកជានិច្ច ។
លោកបន្ដថា ការងារសប្បុរសធម៌ បែបនេះ រដ្ឋបាលរាជធានី,ខណ្ឌ, សង្កាត់ បានផ្ដល់ជូនគាត់ចំនួន២៨ លើកមកហើយដែរបើ គិតជាទឹកប្រាក់ មានជាង៧រយលានរៀល ។ មិនតែប៉ុណ្ណោះរដ្ឋបាលខណ្ឌ,សង្កាត់ ក៏បានធ្វើការងារផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងបានធ្វើការ សហការយ៉ាងជិតស្និទ្ធជាមួយ គណៈបញ្ជាការ ឯកភាព គ្រប់លំដាប់ថ្នាក់ ជាពិសេស គឺ គណៈ បញ្ជាការ សង្កាត់ព្រែកលៀប .ព្រែកតាសេក គណៈបញ្ជាការ គណៈបញ្ជាការ សង្កាត់ជ្រោយចង្វារ និង គណៈ បញ្ជាការ ខណ្ឌជ្រោយចង្វារ ក្នុងការ ចូលរួមថែរក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើផងដែរ ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមកទទួល អំណោយ នៅពេលនេះកាលពីមុនពួកគាត់ រស់នៅផ្ទះតូចៗ ធ្វើអំពីឈើប្រក់ស័ង្កសី ឬ ប្រក់ ស្បូវ នៅឡើយ មិនតែប៉ុណ្ណោះ ពួកគាត់រស់នៅ ជួបការលំបាកយ៉ាងខ្លាំងដូចជាគ្មានទឹកស្អាត ប្រើប្រាស់គ្មានភ្លើងអគ្គិសនីរស់នៅលើទឹកកខ្វក់ បរិស្ថាន មិនល្អងាយរងគ្រោះជាដើម ។ ក្រោយពី តំបន់ ជ្រោយចង្វារនេះ ត្រូវបានរាជរដ្ឋាភិបាល កម្ពុជា សម្រេច ប្រគល់សិទ្ធិឲ្យក្រុមហ៊ុន វិនិយោគទុន អណិកជនកម្ពុជាOCIC ដើម្បីធ្វើការ អភិវឌ្ឍនៅតំបន់នេះឲ្យទៅជាទីក្រុងរណបថ្មីមួយទៀត នៅក្នុងរាជធានីភ្នំពេញឃើញថា តំបន់នេះត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី ស្របតាម ការអភិវឌ្ឍរបស់ប្រទេសជាតិ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង