ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃេីញករណីជំងឺកូវីដ-១៩​ថ្មីចំនួន​ ៦៥៥នាក់​ ជាសះស្បេីយ​ ៨១០នាក់ និង ស្លាប់ថ្មី​ ១១នាក់​

260

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ ថ្ងៃទី ១១ មិថុនា​ ២០២១​ រកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៥៥នាក់​ (ឆ្លងសហគមន៌​:​ ​៦០៦​នាំចូល:​ ៤៩) និងមានជាសះស្បេីយ​ ៨១០នាក់។ ដូច្នេះចំនួន ករណីជំងឺកូវីដ-១៩សរុប​កេីន​ ៣៧៣២១នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៣០៦១៧នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​ ១១នាក់​ សរុប​ស្លាប់ ៣១១នាក់។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែង យេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ប្រទេសយេីង កំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ។ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ ត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​៕

អត្ថបទដែលជាប់ទាក់ទង