ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​ក្រើនរំលឹក​ដល់​អភិបាល​រាជធានី​-​ខេត្ត​ ពង្រឹង​ការ​ត្រួតពិនិត្យ​សុខភាព ​អ្នកដំណើរ​ចូល​មក​កម្ពុជា​ ដោយ​ធ្វើ​តេស​អង់​ទី​ហ្សែ​ន​រហ័ស​ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩

74

 

​ភ្នំពេញ​ ៖​ ឯកឧត្តម​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ និង​ជា​ប្រធាន​គណៈ​ កម្ម​ការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩​ បាន​ធ្វើការ​ក្រើនរំលឹក​ដល់​ឯកឧត្តម​ លោក​ជំទាវ​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥​ ពង្រឹង​ការ​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​ចូល​មក​កម្ពុជា​ ដោយ​ធ្វើតេស្ត​អង់​ទី​ហ្សែ​ន​រហ័ស​ ។​

​ក្នុង​លិខិត​លេខ​២៨១​ស​ខ​ល​ របស់​ក្រសួងសុខាភិបាល​ ចុះ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២១​ បាន​លើក​ឡើង​ថា​ ដើម្បី​ពង្រឹង​ការ​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​ចូល​មក​ កម្ពុជា​តាម​ច្រកព្រំដែន​ទាំង​ផ្លូវអាកាស​ ផ្លូវគោក​ និង​ផ្លូវទឹក​ ត្រូវធ្វើ​តេស្ត​អង់​ទី​ហ្សែ​ន​រហ័ស​ឲ្យ​បាន​ម៉ឺងម៉ាត់​ ។​

​ក្នុង​លិខិតបញ្ជាក់​ថា​ ចំពោះ​អ្នកជំងឺ​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​-១៩​ ត្រូវ​បញ្ជូន​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ ចំណែក​អ្នកដំណើរ​ផ្សេង​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ ត្រូវ​បញ្ជូន​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ ។​

​អភិបាលខេត្ត​នៅ​តាម​ព្រំដែន​ថៃ​ និង​វៀតណាម​ ត្រូវ​ប្រជុំ​ជាមួយ​សម​ភាគី​ថៃ​ ឬ​វៀតណាម​ ដើម្បី​ស្នើ​សុំ​កិច្ចសហការ​ក្នុង​ការ​ពង្រឹង​ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩​ ជូន​ដល់​ពលករ​ និង​ប្រជាជន​ទូទៅ​មុន​នឹង​អនុញ្ញាត​ឲ្យ​មក​កម្ពុជា​វិញ​ ៕

អត្ថបទដែលជាប់ទាក់ទង