ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ ប្រសិនបើមនុស្សកំជិល បានទទួលពានរង្វាន់នោះ ?

116

 

ភ្នំពេញ ៖ នៅលើលោកនេះ វាមិនដែលមានទាល់តែសោះ សម្រាប់មនុស្សខ្ជិល បែរជាបានទទួលនូវពានរង្វាន់លើកទឹកចិត្តនោះ គឺមានតែមនុស្សឧស្សាហ៍ព្យាយាមប៉ុណ្ណោះ ដែលបានទទួលពានរង្វាន់លើកទឹកចិត្ត ។
វាជារឿងចម្លែកប្រសិន បើរឿងនេះកើតមានមែន ប្រហែលជាព្រះអាទិត្យ រះពីទិសខាងលិច ហើយលិចទៅវិញនៅទិសខាងកើតវិញហើយ ។ បើមានប្រទេសណា គេធ្វើបែបនេះ ទំនងជាមេដឹកនាំ នៃប្រទេសនោះ មានបញ្ហាខាងផ្លូវចិត្ត ឬ ក៏អាចនិយាយបានថា មនុស្សកំជិលបែបប្រហែល ជាបក្សពួកនៃមេដឹក នៃរបស់ប្រទេសនោះ ហើយប្រទេសនោះ ជាប្រទេសផ្ដាច់ការទៀតផង ។
នឹងលែងមានអ្នកបំពេញ ការងារដោយពេញដៃពេញជើងទៀត ហើយប្រសិនបើមនុស្សកំជិល ត្រូវបានលើកទឹកចិត្ត ឲ្យបានទទួលនូវពានរង្វាន់នោះ ។ ជាមួយគ្នានោះ ប្រទេសនោះនឹងរួមរឹត ដោយមនុស្សកំជិលតែម្ដង។ រាល់ការអភិវឌ្ឍន៍ជាតិ នឹងលែងមានសកម្មភាពតែម្ដងឬ ក៏មានដែរ តែមានក្នុងកម្រិតមួយមិនខ្លាំងក្លា ។
អញ្ចឹងហើយទើបមានសុភាសិតបរទេសមួយឃ្លា បានសរសេរថា <ប្រសិនបើមនុស្សកំជិល ត្រូវបានទទួលពានរង្វាន់នោះ ខ្ញុំប្រហែលជាប្រើនរណាម្នាក់ ទៅយកវាមកឲ្យខ្ញុំដែរហើយ😠 If There Was an Award for Laziness I’d Probably Send Somebody to Pick up it Up for me) ។
ពិតជាគ្មានឡើយ ហើយក៏គ្មានពេលណា ដែលជនកំជិល ត្រូវបានគេលើកស្ទួយ ឲ្យបានទទួលពានរង្វាន់នោះទេ​ សូម្បីតែក្ដីស្រមៃក៏មិនមានដែរ ៕

អត្ថបទដែលជាប់ទាក់ទង