ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មីស៊ីលសង្វៀនថ្មី សម្រាប់អ្នកខ្លាំងមកពីគ្រប់ទឹសទី

199

ភ្នំពេញ៖សង្វៀនថ្មីរបស់CNCដែលប្រសិទ្ធិនាមថា “មីស៊ីលថាមពលអ្នកប្រយុទ្ធគុនខ្មែរ” នឹងចាប់ផ្ដើមនៅសង្វៀនឬស្សីកែវ
ចាប់ពីសប្ដាហ៍តទៅ ។
សង្វៀននេះនឹងប្រកួតរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង១១ថ្ងៃត្រង់ នឹងបញ្ចប់នៅវេលាម៉ោង១៣រសៀល ។នេះជាសង្វៀនថ្មី
មួយជំនួសសង្វៀនចាស់ ។
លោក ម៉ា ស៊ីថេតអ្នកចាត់ចែងកម្មវិធីប្រដាល់របស់ CBS ដែលគ្រប់គ្រងទូរទស្សន៍ចំនួន៣គឺCNC-CTNនិងMYTVបានថ្លែងឱ្យដឹងថាកម្មវិធីប្រកួត “មីស៊ីលថាមពលអ្នកប្រយុទ្ធគុនខ្មែរ” នឹងជ្រើសរើសគូប្រកួតដែលជាកីឡាករគុនខ្មែរល្អៗ គ្រប់កម្រិតប្រភេទទម្ងន់មកប្រកួតមិនថា ក្លិបនៅទីជិតឬទីឆ្ងាយនោះទេ។ លោកម៉ា ស៊ីថេតអះអាងបន្ថែមថា តាមរយៈកម្មវិធីនេះដែរលោកក៏នឹងព្យាយាម បណ្តុះបណ្តាលកីឡាករគុនខ្មែរពន្លកថ្មី យកមកប្រកួត ជារៀងរាល់សប្តាហ៍ ដើម្បីឱ្យពួកគេកាន់តែមាន បទពិសោធន៍ប្រកួតស្ទាត់ជំនាញឱ្យក្លាយជាកីឡាករដែលមានសមត្ថភាពពិតប្រាកដ។ អ្វីដែលកាន់តែពិសេសជាងនេះ ទៅទៀតនោះលោកនឹងប្រើប្រាស់សង្វៀន នៃកម្មវិធីមួយនេះមកធ្វើជាកន្លែង ប្រកួតសម្រាប់កីឡាករដែលត្រៀម ប្រកួតលក្ខណៈអន្តរជាតិ ដូចជាការប្រកួតត្រៀមខ្លួន សម្រាប់ព្រិត្តិការណ៍ ស៊ីហ្គេម ជាដើម។
ក្នុងគោលបំណងលើកស្ទួយ វិស័យកីឡាប្រដាល់គុនខ្មែរដែល ជាមរតកកេរ្តិ៍ដំណែលដូនតា អ្នករៀបចំការប្រកួតខាងលើក៏ បានធ្វើការអំពាវនាវឱ្យប្រជាជានកម្ពុជា គ្រប់រូបចូលរួមតាមដាន ទស្សនាការប្រកួតមួយនេះ តាមរយៈស្ថានីយ៍ទូរទស្សន៍ CNC ដែលធ្វើការផ្សាយផ្ទាល់ ជារៀងរាល់សប្តាហ៍និងតាម Facebook Page ផ្លូវការណ៍របស់ CNC តាមពេលវេលាដូច ដែលបានជម្រាបជូនខាងលើ៕

អត្ថបទដែលជាប់ទាក់ទង