ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំប្រមូលផ្តុំគ្នា ពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តសៀមរាប

82

 

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប សម្រេចបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំប្រមូលផ្តុំគ្នា ពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះ រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។

ក្រុមហ៊ុន សហគ្រាស ដេប៉ូចែកចាយ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សាររដ្ឋ ឯកជន ផ្សារទំនើប ផ្សារម៉ាត ហាងលក់ភេសជ្ជៈ តូបអាហារ ហាងកាហ្វេ អាជីវកម្មដ្ឋាន សេវាកម្មដ្ឋាន និង កន្លែងលក់ទំនិញគ្រប់ប្រភេទ ត្រូវផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅក្នុង ភូមិសាស្ត្រខេត្តសៀមរាប ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះ រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។

ត្រូវផ្អាកជាបណ្ដោះអាសន្នរាល់ការជួបជុំប្រមូលផ្ដុំគ្នាពីគេហដ្ឋានមួយទៅគេហដ្ឋានមួយ ឬ ទីកន្លែងផ្សេងៗ ដើម្បីពិសារគ្រឿងស្រវឹង និងការចាក់ឧបករណ៍បំពងសំឡេង ការច្រៀង និងរាំកម្សាន្ត។

បុគ្គល ម្ចាស់ ឬអ្នកគ្រប់គ្រងក្រុមហ៊ុន សហគ្រាស ដេប៉ូចែកចាយ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សាររដ្ឋ-ឯកជន ផ្សារទំនើប ផ្សារម៉ាត ហាងលក់ភេសជ្ជៈ តូបអាហារ ហាងកាហ្វ អាជីវកម្មដ្ឋាន សេវាកម្មដ្ឋាន និងកន្លែងលក់ទំនិញគ្រប់ប្រភេទ បងប្អូនអាជីវករ ប្រជាពលរដ្ឋ និងសាធារណជន ដែលមិនចូលរួមអនុវត្តតាមខ្លឹមសារដូចមានចែងក្នុងប្រការ១ និងប្រការ២ នៃសេចក្តីសម្រេចនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការពិន័យអន្តរការណ៍ និងផ្តន្ទាទោស ស្របតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង