ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច ទៀ បាញ់ ចូលរួមកិច្ចប្រជុំ មន្ត្រី​ការពារ​ជាតិ​អាស៊ា​នបូក-លើក​ទី​១៥ ដើម្បីបង្កើនកិច្ចសហការជាមួយគ្នាឲ្យល្អបន្ថែមទៀត បើទោះបីកូវិដ-១៩មិនទាន់ផយនៅឡើយក្ដី

368

ភ្នំពេញ ៖ តបតាមកា​រ​អញ្ជើញ​របស់​លោក​ ដាតូ ​ប៉ាឌូកា សឺរីហាជី អេវ៉ាង ហាលប៊ី ប៊ីនហាជី យូសូ ទូមីនីច (Pehin_Datu Lailaraja Major General (Retired) Dato Paduka Seri Haji Awang Halbi Bin Haji MD Yussoftumimich) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ប្រ៊ុយណេ​ដា​រូសា​ឡាំ ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនា​យក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បានដឹកនាំ​ប្រតិភូយោ​ធា​ជាន់​ខ្ពស់​ក្រសួង​ការពារជាតិ​ ចូល​រួម​កិច្ច​ប្រជុំរដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើ​កទី-១៥ ​អេ ឌី អិម អិម (15 ADMM) -​កិច្ច​ប្រជុំរដ្ឋ​មន្ត្រី ការពារ​ជាតិ​អាស៊ាន​-បូក ​លើក​ទី ​៨ ​(8″ ADMM-Plus) និង​កិច្ច​ប្រជុំ​ក្រៅផ្លូវ​ការ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អាស៊ាន​-​ចិន​ ពី​ថ្ងៃទី​១៥​ ដល់​១៦​ ខែ​មិថុនា ឆ្នាំ២០២១​ តាម​ប្រព័ន្ធ​អន​ឡាញ ​(online )​។​

ថ្លែងបើក​កិ​ច្ចប្រជុំ​រដ្ឋមន្ត្រី​ការពា​រជា​តិអាស៊ាន​លើក​ទី-១៥ ​ឯកឧត្តម ​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ប្រ៊ុយ​ណេដារូសា​ឡាម​ បាន​សម្ដែង​មោទន​ភាព​ចំពោះ​ប្រទេស​ប៊ុ្រយណេ ​ដែល​បាន​ធ្វើ​ជា​ម្ចា​ស់​ផ្ទះ កិច្ច​ប្រជុំនា​ពេលនេះ ​បើទោះបី​ជា​មាន​ការ​ប្រឈមនៅ​ក្នុង​តំបន់​ក៏​ដោយ ​ក៏​យើង​នៅ​តែបន្តកិច្ច​ប្រជុំនេះ​ដែរ​។ ឯកឧត្តម​សង្ឃឹម​ថា​៖ កិច្ច​ប្រជុំរដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី-​១៥ បាន​ជំរុញឲ្យមាន​ការ​ជួប​ជុំគ្នា ​បង្កើន​នូវកិច្ច​សហប្រតិបត្តិការ​បាន​ល្អ​ជាង​មុ​ន បើទោះ​បី​ជា​ជំងឺ​កូវីដ-១៩​ បាន​ធ្វើឲ្យ​មាន​បញ្ហា​ប៉ះពាល់​ដល់​ការងារ​ទាំង​ឡាយ ដែល​យើងកំពុង​ធ្វើ​ទាំង​អស់​គ្នា​ក៏​ដោយ ​ប៉ុន្តែ​ទោះជា​យ៉ាង​ណានៅ​ក្នុង​តំបន់​នេះ​ពួក​យើង​បន្ត​ពង្រឹង ​ក៏​ដូច​ជា​ព្យាយាម​ប្រយុទ្ធ ប្រឆាំង​នឹង​បញ្ហា​ទាំង​អ​ស់នេះ​។

នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​ ១៥​ នា​ឱកាស​នោះ ​សម្ដេច​ពិជ័យ​សេ​នា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បាន​ចូល​រួម​អនុម័ត ឯកសារ​ទស្សនទាន​ចំនួន ​៤​ ក្នុង​ក្រប​ខ័ណ្ឌកិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ ​អាស៊ាន ​និង​សេចក្ដី​ប្រកាស ​បេដាសេរី​បេហ្គាវ៉ាន់​ ក្នុង​ការ​ប្រារព្ធខួប​លើក​ទី១៥ ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ ឆ្ពោះទៅកាន់​ការ​ត្រៀម​ជា​ស្រេច​ សំរាប់​អនាគត ​សន្តិភាព ​និង​វិបុលភាពអាស៊ាន​។​

 

ថ្លែងទៅកា​ន់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី-១៥ ​សម្ដេចពិជ័យសេនា ទៀ បាញ់ បានសំដែង​កោត​សរសើ​រយ៉ា​ងជ្រា​លជ្រៅ​ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប៊្រុយ​ណេដាររូសា​ឡឹម ​ក្នុង​ការ​ដោះ​ស្រាយ ការ​ងារ​ដែល​ប្រកប​ដោយ​ភាព​ប្រឈម​ទាំង​ឡាយ ​ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើជាប្រធាន​ឆ្នាំ​នេះ។​ ខ្ញុំ​សម្ដេច​ពិជ័យ​សេនា​ បាន​ថ្លែងអំណរគុណ​ដ​ល់ឧត្តម​មន្ត្រី​ការពារ​ជាតិ​ អាស៊ាន ​និង​ក្រុម​ការងារ ​ឧត្តម​មន្ត្រី​ការពារ​ជាតិអាស៊ាន ស​ម្រាប់​ការ​ ព្យាយាម​ជម្រុញរាល់​គំនិត​ផ្តួចផ្តើម នានា ដើម្បីពង្រឹង​ឯកភាព​អាស៊ាន ​និង​មជ្ឈភាពអាស៊ាន ​និង​សម្រេច​បាន​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​ របស់​យើង។​ កម្ពុជា ​សូមវាយ​តម្លៃខ្ពស់​ចំពោះ​ឯកសារ ​ទស្សនទាន​ ដែល​បាន​អនុម័ត​ទាំង​អស់​ ជា​ឯកសារ​មាន​សារៈសំខាន់​សម្រាប់​ការ​ថែរក្សា​ និម្មាបន​កម្ម​សន្តិសុខ​ ដែល​មាន​អាស៊ាន​ជា​មូលដ្ឋាន​ និង​កិច្ច​សហការ ជាមួយដៃ​គូខាង​ក្រៅ​។​ កម្ពុជា ក៏សូម​ថ្លែង​អំណរគុណ​ដល់ភាព​ជា​ប្រធាន​ ដ៏​ជំនាញ​របស់​ប៊្រុយណេដា​រូសាឡឹម ​ការ​ជួយ​គ្នា​ និង​ការ​យោគ​យល់គ្នា​​ ទៅ​វិញទៅម​ក​រប​ស់​យើង​ទាំងអស់​គ្នា​ ដើម្បី​ជម្នះ​រាល់​ឧបសគ្គ​ ទាំង​អស់​នេះ​។​ តាម​រយៈកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី-១៥​ សម្ដេចពិជ័យសេនា ទៀ បាញ់ បាន​បញ្ជាក់​ថា៖​ នៅ​ពេល​ធ្វើ​​ជាប្រធាន ​អេ ឌី អិម អិម ( ADMM ) និ​ង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ឆ្នាំ​ក្រោយ​ កម្ពុជា​នឹង​ពិចារណា​លើ​គំនិត​ផ្តួចផ្តើម​មួយ​ចំនួន​ ដើម្បី​ចែក​រំលែក​ ជាមួយ​បង​ប្អូន​អាស៊ាន ដោយ​មាន​គោល​បំណង​ធ្វើឱ្យប្រសើ​​រ​ឡើង​នូវ​ កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​កង​កម្លាំង​ការពារ​ជាតិ​អាស៊ាន ​ក្នុង​កា​រប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គម្រាម​កំហែង​រួម​ លើក​កម្ពស់​ឯកភាព​អាស៊ាន ​និង​ធានា​និរន្តភាព​នូវ​កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង​របស់​យើង​។​ ជា​ចុង​ក្រោយ​ សម្ដេចពិជ័យសេនា ទៀ បាញ់ បាន​បញ្ជាក់​បន្ថែម​ថា៖ កម្ពុជា យល់​ឃើញ​ថា​ កិច្ចខិត​ខំប្រឹងប្រែង​រួម​រវាង​ក​ងកម្លាំង​ការពារ​ជា​តិអាស៊ាន ​ក្នុងកា​រ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺរាត​ត្បាត​ឆ្ល​ងព្រំដែន​ គឺ​ជាវិធាន​ការ​សន្តិសុខ​ ចាំ​បាច់​មួយ​ ក្នុង​ចំណោម​វិធាន​ការ​ជា​ច្រើន​ទៀត។​ កម្ពុជា​ ក៏ពិចារណា ​លើសំណើរ​ឱ្យមានការ​គាំទ្រ​យន្ត​កា​រ​លើក​កម្ពស់​ស្ត្រី​អាស៊ាន​ ចូល​រួម​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​។ កម្ពុជា ស្នើសុំការ ពិចារណា និងស្វែងរក​ការគាំទ្រ​ពី​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ លើ គំនិត​ផ្ដួចផ្ដើម​ទាំង​អ​ស់នេះ​ ៕. សំរិត
អត្ថបទដែលជាប់ទាក់ទង