ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពង្រឹងចំណងការទូតកម្ពុជា វៀតណាម និងបន្តសហការទប់ស្តាត់គ្រឿងញៀនតាមព្រំដែន

60

 

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានវាយតម្លៃខ្ពស់លើយន្តការទ្វេភាគី ត្រីភាគី និងតំបន់ និងកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន តាមការិយាល័យBLO តាមដងទន្លេមេគង្គ និងការត្រួតពិនិត្យគ្រឿងញៀនតាមព្រំដែនប្រទេសទាំងពីរ (កម្ពុជានិងវៀតណាម)។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្តម វ៉ូ ក្វាងមិញ ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលសំដែងការគួសម និងជម្រាបលា នៅអគារមិត្តភាព ទីស្តីការគណ:រដ្ឋមន្រ្តី។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក្នុងនាម អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម នាយឧត្តមសេនីយ៍ សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សន្តិសុខ ការទូត ជាពិសេស ការសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំនួយកសាងអគារនៅក្នុងបរិវេណមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តព្រះសីហនុកន្លងមក រួមនឹងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ របស់ប្រទេសទាំងពីរ ។ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានបន្ថែមទៀត កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានភាពរីកចម្រើន និងការអភិវឌ្ឍគ្រប់វិស័យ សន្តិភាព ស្ថិរភាពនយោបាយ និងកិច្ចសហការអន្តរជាតិដ៏ល្អ រវាងប្រទេសទាំងពីរ ជាពិសេការគ្រប់គ្រង បង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ូ ក្វាងមិញ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ សហការ និងជួយសម្របសម្រួល ការងារជូន ឯកឧត្តមក្នុងរយៈពេលការទូតរបស់ ឯកឧត្តម នៅកម្ពុជារយៈពេលជាង០៣ឆ្នាំកន្លង មក ជាពិសេសសូមថ្លែងអំណរគុណ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឺមយ៉ាន ដែលបានជួយសហការលើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រវាងស្ថាប័នប្រឆាំងគ្រឿងញៀនវៀតណាម និងអាជ្ញាធរជាតិប្រយុទ្ធប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា។ ជួសមុខឲ្យបក្ស និងរដ្ឋ និងប្រជាជនវៀតណាម សូមអគុណរាជរដ្ឋាភិបាលកម្ពុជា និងដោយ ឡែកសូមអរគុណអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានរួមចំណែកទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រវាង កម្ពុជា វៀតណាម ។ ឯកឧត្តម អគ្គរដ្ឋទូត វ៉ូ ក្វាងមិញ បានស្នើឲ្យបន្តនិងពង្រឹងចំណងការទូតកម្ពុជា វៀតណាម និងបន្តសហការទប់ ស្តាត់គ្រឿងញៀនតាមព្រំដែន ។

ជាកិច្ចបញ្ចប់ ឯកឧត្តម នាយឧត្តមនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សូមវាយតម្លៃប្រកបដោយប្រសិទ្ធភាពខ្ពស់ លើកិច្ចសហការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រទេសទាំងពីរ ពិសេសជំនួយកសាងអគារ ក្នុងបរិវេណមជ្ឈម មណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តព្រះសីហនុ ដែលជាមណ្ឌលជាតិធំជាងគេ សម្រាប់ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនកម្រិតធ្ងន់ និងអាចរម្លែកអ្នកជំងឺបានមួយចំនួនធំ ដើម្បីបន្ថយភាពចង្អៀតណែនមណ្ឌលព្យាបាល អ្នកញៀនគ្រឿងញៀនមណ្ឌលដ៏ទៃទៀត៕

 

អត្ថបទដែលជាប់ទាក់ទង