ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសក្លែងក្លាយ៩នាក់​ ត្រូវកម្លាំងនគរបាលខណ្ឌដង្កោ​ សហការ ជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ​ ចុះឃាត់ខ្លួន

31

​ ភ្នំពេញ ៖យោង​តាម​ប្រភព​ព័ត៌មាន​ ពី​នគរបាល​ខណ្ឌដង្កោ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែមិថុនា ឆ្នាំ២០២១​នេះ​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​ មនុស្ស​៩​នាក់​ហើយ ​ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន ​ក្រោម​បទ​ក្លែង​ជា​មន្ត្រី​នគរបាល​ របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។​

​ប្រភព​ដដែល​បន្ត​ថា​ ការ​ដែល​ចាប់​ឃាត់ខ្លួន​ក្រុម​ក្លែង​ឯក​ស​ណ្ឋា​ន​នគរបាល​ជាតិ​នេះ​ គឺ​ផ្តើម​ចេញពី​ទំនាស់​គ្នា​ជាមួយ​កម្លាំង​ប្រជា​ការពារ​ ហើយ​ពួក​គេ​បាន​អំនួត​ខ្លួន​ថា​ជា ​នគរបាល​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។​ បន្ទាប់​មក​យើង ​ក៏​តេ​សួរ​ទៅ​ខាង​មន្ទីរប្រឆាំង​គ្រឿងញៀន​ ហើយ​ខាង​មន្ទីរប្រឆាំង​គ្រឿងញៀន ​ក៏បាន​បដិសេធ ​និង​ឃាត់ខ្លួន​បានជា​បន្ត​បន្ទាប់​៩​នាក់​ហើយ​ និង​រថយន្ត​ទំនើបៗ​​ ។​

​សូមបញ្ជាក់ថា កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ​ សហការជាមួយ កម្លាំងនគរបាលខណ្ឌដង្កោ​ បានបើកការស្រាវជ្រាវនិង ឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាបន្តបន្ទាប់ដែលពួកគេ បានក្លែងឯកសណ្ឋាន ជាមន្ត្រីនគរបាលជាតិ ជិះរថយន្តអត់ស្លាកលេខ ដើរអុកឡុកប្រជាពលរដ្ឋនៅមូលដ្ឋាន​ ។ នេះបេីយោងតាមប្រភពព័ត៌មាន ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១​ ។

​ លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានឱ្យដឹងទៀតថា​ កាលពីយប់ថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានជិះល្បាតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ​ ហេីយឃេីញក្រុមជនសង្ស័យខាងលេី មានសកម្មភាពមិនប្រក្រតី ក៏បានចុះទៅធ្វើការសាកសួរ តែខាងជនសង្ស័យដែល គ្រងឯកសណ្ឋាន ជាមន្ត្រីនគរបាលជាតិ និងមានសញ្ញាសម្គាល់ របស់នគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃនិងមាន ពាក់ឋានន្តរស័ក្តិសុទ្ធតែ វរសេនីយ៍ទោនិងវរសេនីយ៍ត្រី បានធ្វេីឫកពាព្រងេីយ មិនញញើតសមត្ថកិច្ចមូលដ្ឋាននោះឡើយ ថែមទាំងអង្គុយចុចទូរស័ព្ទហើយ ខ្ជិលនិយាយជា មួយមន្ត្រីមូលដ្ឋានសូម្បីតែមួយម៉ាត់។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម​ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានរាយការណ៍ជូនថ្នាក់លើ ដើម្បីសុំគោលការណ៍ ដោយសារតែជនសង្ស័យ ស្លៀកពាក់ឯកសណ្ឋាន និងមានកាតសម្គាល់ខ្លួនជា
មន្ត្រីនគរបាលជាតិ​ ទើបធ្វើឲ្យកម្លាំងជំនាញខណ្ឌដង្កោ ពិបាកនិងធ្វើការបន្តិច។ បន្ទាប់ពីទទួលបានបទបញ្ជាពី នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារ បង្ក្រាបគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ទើបកម្លាំងជំនាញខណ្ឌដង្កោ បើកការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់ នៅយប់ថ្ងៃទី១៧​ ខែមិថុនា ឆ្នាំ២០២១។
លុះព្រឹកឡើងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបាន ធ្វេីការស្រាវជ្រាវរហូត ដល់ភូមិកំរៀង​ សង្កាត់ព្រៃវែង ខណ្ឌដង្កោ​ ទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត​។

​ ក្រោយមក​ កម្លាំងនគរបាលខណ្ឌដង្កោ បានប្រគល់ជនសង្ស័យទាំង៤នាក់ និងវត្ថុតាងខាងលើទៅ ឲ្យមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃបន្តនីតិវិធី និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់​ ៕​

អត្ថបទដែលជាប់ទាក់ទង