ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនប្តីកំណាចប្រើ​អំពើ​ហឹ​ង្សា វាយនិង​គំរាម​អារ ក សម្លាប់ប្រពន្ធ​

50

 

កំពង់ឆ្នាំង ៖ កម្លាំង​ការិយាល័យ​ជួញដូរ​មនុស្ស នៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បាន​ឃាត់ខ្លួន​បុរស​ជាប្តី ដែល​ប្រើ​អំពើ​ហឹ​ង្សា យក​ដំបង​ឫស្សី​វាយ​ប្រពន្ធ និង​យក​កាំបិតប៉័ងតោ​គំរាម​អារ ក សម្លាប់ចោល ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​ នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤និង១០​នាទី។​

​ជ​នស​ង្យ័​យ​មាន ឈ្មោះ លី ម៉ា​រ៉ា អាយុ​៤៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ទីតាំង​កើតហេតុ​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​រួម​នឹង​វត្ថុតាង ដំបង​ឫស្សី ប្រវែង​៥០​ស​ង់ទីម៉ែត្រ និង​កាំបិតប៉័ងតោ​ចំនួន​០១​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ ត្រូវបាន​ឃាត់ខ្លួន និង​កំពុង​អនុវត្តតាម​នីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង