ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាច់មាន់ ស្លាបមាន់ សាច់ជ្រូក គ្រឿងក្នុងជ្រូក និងប្រហិតចម្រុះ ខូចគុណភាពប្រមាណជិត២តោន ដែលនាំចូលពីថៃ ត្រូវបានសមត្ថកិច្ចចម្រុះ ចាប់ដុតកំទេចចោល

59

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញរបស់សាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក និងអាជ្ញាធរស្រុកកំរៀង បានចុះត្រួតពិនិត្យ សាច់មាន់-ស្លាបមាន់ , សាច់ជ្រូក , គ្រឿងក្នុងជ្រូក និងប្រហិតចម្រុះ សរុបចំនួន ១,៩០០ គីឡូក្រាម ដែលឈ្មួញនាំចូលពីបរទេសតាមព្រំដែនស្រុកកំរៀង ខេត្តបាត់ដំបង ហើយត្រូវបានសមត្ថកិច្ច ឃាត់ចាប់បានកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២៣.០០នាទីយប់។

ក្រោយការត្រួតពិនិត្យ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការសន្និដ្ឋានថា៖ ការដឹកជញ្ជូន ការវេចខ្ចប់ និងសីតុណ្ហភាពទំនិញមិន ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ធ្វើឱ្យទំនិញដែលជាសាច់ស្រស់ ត្រូវបានប្រែប្រួល ខូចគុណភាព មានចម្លងមេរោគ ពុំសមស្របសម្រាប់យកទៅធ្វើជាអាហារមនុស្ស បរិភោគបានឡើយ។

ដើម្បីការពារសុខភាពជូនប្រជាពលរដ្ឋ និងដោយមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចចម្រុះបាន ធ្វើការដុតកំទេចចោលទំនិញខូចគុណភាពទាំងនោះ នៅរសៀលថ្ងៃ ខែ និងឆ្នាំដដែល៕

អត្ថបទដែលជាប់ទាក់ទង