ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាអាចជួបតៃប៉ិ ឬ កោះហ្គាម

249

ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលត្រៀមចូលរួម ប្រកួតពានជើងឯកទ្វីបអាស៊ី ចិន ២០២៣ (AFC Asian Cup™) សម្រាប់វគ្គជម្រុះជុំទី៣ (វគ្គ Play-off) ជាបន្តទៀតអាច

នឹងជួបប្រកួតជាមួយតៃប៉ិ ឬកោះហ្គាម ។
ដំបូង កម្ពុជា គ្រោងនឹងត្រូវជួបប្រកួតជាមួយ ហុងកុង, ម៉ាល់ឌីវ, ស្រីលង្កា, នេប៉ាល់ និងមីយ៉ាន់ម៉ាប៉ុន្តែពេលនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC)បានសម្រេចជាផ្លូវការហើយដោយមានតែ ៤ក្រុមប៉ុណ្ណោះដែលត្រូវប្រកួតជម្រុះ។
ក្រុមទាំង ៤ដែលត្រូវប្រកួតជម្រុះរួមមាន ឥណ្ឌូនេស៊ី, កម្ពុជា, តៃប៉ិ និងកោះហ្គាមក្នុង
ខណៈដែលក្រុមខាងលើមួយ ចំនួនបានកៅអីទៅវគ្គចែកពូល រួចរាល់ហើយដោយសារ យោងលើចំណាត់ថ្នាក់របស់គេ នៅក្នុងវគ្គជម្រុះកន្លងមក។
ជាមួយគ្នាផងដែរ ឥណ្ឌូនេស៊ី និង កម្ពុជា ត្រូវបានចាប់ឲ្យនៅកែវសន្លឹកឆ្នោតទី១ តៃប៉ិ និងកោះហ្គាមនៅដែរ ដូច្នេះកម្ពុជា អាចជួបក្រុមទាំងពីរនេះរវាង តៃប៉ិ និងកោះហ្គាម ហើយការចាប់ឆ្នោតនឹង ធ្វើឡើងនៅថ្ងៃទី២៤ខែមិថុនាខាងមុខនេះ រីឯការប្រកួតគ្រោង នឹងធ្វើឡើងចំនួន ២ជើងដូចគ្នា ហើយគ្រោងធ្វើនៅដើមខែកញ្ញា ពោលគឺជើងទី១ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ និងជើងទី២ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។
ពោះក្រុមដែលឈ្នះ នឹងបានកៅអីឡើងវគ្គចែកពូល ពានរង្វាន់ជើងឯកទ្វីបអាស៊ី (AFC Asian Cup™) ដែលជាជុំចុងក្រោយបន្តទៀត ដោយមាន ២២ក្រុមកំពុងរង់ចាំរួចជាស្រេច៕

អត្ថបទដែលជាប់ទាក់ទង