ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនជូនវត្តទាំង១២វត្ត ក្នុងស្រុកចំនួន០៤ នៃខេត្តពោធិ៍សាត់

394

ពោធិ៍សាត់៖ ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអនុញ្ញាតអោយក្រុមការងារដឹកនាំដោយលោក ជិន ប៊ុនធឿន បាននាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំមានជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខយកទៅប្រគេនបណ្តាវត្តចំនួន ១២ ក្នុងស្រុកចំនួន ០៤នៃខេត្តពោធិ៍សាត់ នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១។
លោក ជិន ប៊ុនធឿន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដល់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ដែលកំពុងទទួលរងផលប៉ះពាល់នូវការរីករាលដាលដោយសារជម្ងឺកូវីដ-១៩ជាសាកលនាពេលនេះ។ ព្រោះក្នុងដំណាក់កាលនេះព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់ មកប្រគេនដល់ព្រះសង្ឃដូចពេលមុនបានដែរ ទើបឯកឧត្តម និងលោកជំទាវបានគិតគូរអំពីទុក្ខលំបាក របស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានា ក្នុងប្រទេសកម្ពុជា។ ហើយការនាំយកទេយ្យវត្ថុមក ប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាក របស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ។
ម្យ៉ាងវិញទៀត លោកបានបន្ថែមថា ដើម្បីផ្តាច់ឬសគល់នៃការចម្លងនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ យើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានសុខាភិបាល របស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង  គ្រួសារយេីង  សង្គមជាតិយេីង  និងប្រជាជនយេីង ។

ទេយ្យវត្ថុក្នុងវត្តនីមួយៗទទួលបានរួមមាន:
១-អង្ករចំនួន ០១តោន
២-ត្រីខ ១កេស មាន ១០០ កំប៉ុង
៣-មីចំនួន ១៨កេសតូច
៤- ទឹកផ្លែឈើគ្រប់មុខចំនួន ១០កេស
៥-ទឹកដោះគោខាប់ចំនួន ០២កេសធំ មាន ៩៦កំប៉ុង
៦-កាហ្វេចំនួន ០៥កញ្ចប់ធំ មាន ២៥០កញ្ចប់
៧-តែចំនួន ០២គីឡូក្រាម
៨-ស្ករសចំនួន ០១បេ(មាន ២៥ គីឡូក្រាម)
៩-អំបិលចំនួន ០១បេ(មាន១០គីឡូក្រាម)
១០-ទឹកត្រីចំនួន ០៥យួរ មាន៣០ដប
១១-ទឹកស៊ីអ៊ីវចំនួន ០៥យួរ មាន៣០ដប
១២-ប៊ីចេងចំនួន ០១បេ(មាន២៥គីឡូក្រាម)
១៣-ម៉ាស់ ២០ប្រអប់
១៤-ស្កាដក់៧១អង្គ
១៥-សាប៊ូ ៣០ដុំ
១៦-ថ្នាំពេទ្យ ១កេស មាន ៨០ប្រអប់
១៧-ថវិកា ២លានរៀល

វត្តទាំង១២នេះ មានឈ្មោះដូចខាងក្រោម:
១- វត្តកោះក្រសាំង ស្ថិតនៅក្នុងភូមិកោះក្រសាំងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់
២- វត្តវត្តសំរោងពក ស្ថិតនៅក្នុងភូមិសំរោងពកឃុំអូរតាប៉ោង ខេត្តពោធិ៍សាត់
៣- វត្តត្រាង ស្ថិតនៅភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់
៤- វត្តបឹងព្រះពន្លាជ័យ ស្ថិតនៅក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
៥- វត្តអំពូច ស្ថិតនៅក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
៦-វត្តបឹងត្នោត ស្ថិតនៅក្នុងភូមិបឹងស្តុក ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់
៧-វត្តសំរោងយា  ស្ថិតនៅភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
៨- វត្តតាដេស ស្ថិតនៅភូមិតាដេល ឃុំសំរោងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
៩- វត្តរាំងខ្វាវ ស្ថិតនៅភូមិរាំងខ្វាវ ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
១០- វត្តសម្លាញ់លើ ស្ថិតនៅភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់
១១- វត្តក្រពើពីរ ស្ថិតនៅភូមិក្រពើពីរ ឃុំក្រពើពីរស្រុកវាលវែង ខេត្តពោធិ៍សាត់
១២- វត្តអូរសោម ស្ថិតនៅភូមិអូរសោម ឃុំអូរសោម ស្រុកវាលវែងខេត្តពោធិ៍សាត់៕

 

អត្ថបទដែលជាប់ទាក់ទង