ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានច្បារអំពៅ

221

 

ភ្នំពេញ ÷ បុរសម្នាក់បានស្លាប់ នៅក្នុងទឹកទន្លេ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ឡើងលើស្ពានច្បារអំពៅ រួចទុកម៉ូតូចោលក៏លោតទម្លាក់ខ្លួន ទៅក្រោមចូលក្នុងទន្លេបាត់ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ចំណុចលើស្ពានច្បារអំពៅ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីអ្នកមីងម្នាក់ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក ZOOMER Xពណ៌ក្រហមមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1-GV 1987 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ១ ឡើងលើស្ពានច្បារអំពៅ ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែបុរសខាងលើ បានទុកម៉ូតូចោល រួចឡើងលើបង្កាន់ដៃស្ពាន លោតចុះទៅក្នុងទន្លេបាត់ទៅ បន្ទាប់មកគាត់ក៏បានរាយការណ៍ ប្រាប់ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ នៅជុំវិញកន្លែងកើតហេតុភ្លាមៗផងដែរ។

ក្រោយពេលសមត្ថកិច្ច បានចុះមកដល់ពិនិត្យជុំវិញកន្លែងកើតហេតុរួច បានឲ្យទូកអ្នកនេសាទ ចុះរកដែរតែមិនឃើញ ក៏យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ រង់ចាំក្រុមគ្រួសារមកទទួលយកវិញ៕

អត្ថបទដែលជាប់ទាក់ទង