ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គួរឲ្យរន្ធត់ក្មេងប្រុសស្រី២នាក់ បងប្អូនបង្អើត លង់ទឹករណ្តៅជីកដាក់លូបង្គន់ស្លាប់

452

កណ្ដាល៖ក្មេង២នាក់បងប្អូនបង្កើតបានលង់ទឹកស្លាប់ កាលពីរសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១នេះ
នៅត្រង់ចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះចំនួន០២នាក់(ស្លាប់) ទី១ឈ្មោះសុីម គុជនីម ភេទស្រី អាយុ៧ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស និងទី២-ឈ្មោះសុីម គុជលៀងភេទប្រុសអាយុ៤ឆ្នាំជនជាតិខ្មែរ  ទាំងពីរនាក់ត្រូវជាបងប្អូនបង្កើត មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

បើតាមការបំភ្លឺពីឈ្មោះឌុច ប៉ុកភេទស្រីអាយុ៥៥ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល (ត្រូវជាជីដូនជនរងគ្រោះ)បានបំភ្លឺអោយដឹងថា នៅរសៀលថ្ងៃខែឆ្នាំកើតហេតុខាងលើ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ ជនរងគ្រោះពីរនាក់បងប្អូន បានទៅលេងទឹកភ្លៀងនៅខាងក្រោយផ្ទះ។ចំណែកខ្លួនជាជីដូនក៏មិនចាប់អារម្មណ៍ នៅរវល់ដងទឹកដាក់ពាងក្រោម ពេលភ្លៀងរាំងក៏មិនឃើញចៅ(ជនរងគ្រោះ)
ខ្លូនក៏បានដើររកស្រាប់តែប្រទះឃើញចៅ ជាជនរងគ្រោះទាំងពីរលង់ទឹករណ្តៅដី ជីកដាក់លូបង្គុននៅ ខាងក្រោយផ្ទះស្លាប់។
បញ្ចាក់:ជនរងគ្រោះទាំងពីរឪពុកម្តាយ បានចេញទៅធ្វើការឆ្ងាយបាត់យប់ បានត្រឡប់មកដល់ផ្ទះវិញ ដោយទុកអោយជីដូនជាអ្នកមើលថែ។
ក្រោយពីទទួលបានព័ត៍មាន ភ្លាមកំលាំងប៉ុស្តិ៍សហការណ៍ ជាមួយកំលាំងជំនាញ បច្ចេកទេសស្រុកកៀនស្វាយ អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យនិងក្រុមគ្រួសារជនរងគ្រោះ បានចុះដល់ចំណុចកើតហេតុពិនិត្យសាកសពជនរងគ្រោះ ឃើញថាជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន ហើយក្រុមគ្រួសារបានទទួលស្គាល់។ ចំពោះសពបានប្រគល់ ជូនក្រុមគ្រួសារយកធ្វើបុណ្យ៕

អត្ថបទដែលជាប់ទាក់ទង