ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរប្រដាប់អាវុធប្លន់ធនាគារឥណ្ឌូឆាយណា

96

(ភ្នំពេញ)៖  ក្រុមចោរ មានគ្នា៥នាក់ ប្រដាប់ដោយកាំភ្លើង២ដើម បានចូលប្លន់ធានាគារ RHB Indochina Bank (អ អេច ឥណ្ឌូឆៃណា) ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង នៅវេលាថ្ងៃត្រងថ្ងៃទី២៣សីហានេះ ក្នុងសង្កាត់ទំនុបទឹក ខណ្ឌចំការមន។

មន្ត្រីនគរបាលព្រហ្មទណ្ឌ បានអះអាងថា ក្រុមចោរបានធ្វើសកម្មភាព ប្លន់យកលុយអស់ជាច្រើនផងដែរ ហើយគេចខ្លួនបាត់។

ករណី ប្លន់លុយនៅក្នុងធនាគារទាំងកណ្ដាលថ្ងៃ សមត្ថកិច្ចចុះប្រតិបត្តិការភ្លាមៗ ឡោមព័ទ្ធ និងចាប់បានម្នាក់ ក្នុងចំណោមជនល្មើស៥នាក់។

អ្នកចោមរោមមើលហេតុការណ៍ បាននិយាយថា ក្រុមចោរព្រហើនណាស់ ហ៊ានចូលប្លន់ក្នុងធនាគារ ខណៈពេលមានកម្លាំងសមត្ថកិច្ច ឈរយាមការពារមានទាំងកាំភ្លើងក្នុងដៃ តែក្រុមធ្វើសកម្មភាពបានសម្រេច ដោយគ្មានការផ្ទុះអាវុធ។

នេះករណីទី១ហើយដែលក្នុងរាជធានីភ្នំពេញ មានចោរមកប្លន់ធនាគារ ស្របពេលដែលមួយរយៈពេលចុងក្រោយនេះ មានក្រុមជនជាតិចិន បានចេញធ្វើសកម្មភាពប្លន់ និងឆក់ នៅតាមបណ្តារាជធានី ខេត្តមួយចំនួន៕



អត្ថបទដែលជាប់ទាក់ទង