ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនាទៀ បាញ់ បញ្ជាក់ថាដំណើរការចាក់វ៉ាក់សាំងបានប្រព្រឹត្តទៅដោយរលូន

405

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ នៅថ្ងៃទី៣០ ខែមិថុនានេះថា ដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ.១៩ ជូនប្រជាពលរដ្ឋនៅតាមបណ្តារាជធានី ខេត្ត គឺបានដំណើរការល្អ និងមិនមានបញ្ហាអ្វីទេ។ ប៉ុន្តែប្រការដែលគួរឲ្យចាប់អារម្មណ៍គឺអ្នកដែលត្រូវមកទទួល ការចាក់វ៉ាក់សាំងមានការសប្បាយរីករាយ។
សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បន្តថា “ដំណើរការចាក់វ៉ាក់សាំងរបស់យើងទៅដោយរលូនមិនមានបញ្ហាអ្វីទេ ទោះជាកន្លែងខ្លះមានភ្លៀងតិចតួចបង្កការលំបាក និងខកខានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លះដែរ ក៏ប៉ុន្តែទោះយ៉ាងណា ក៏ដោយទៅដោយរលូនអត់មានបញ្ហាអ្វីទេ” ។
យោងតាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,៨០៤,៥៩០នាក់ ខណៈចាក់លើកទី២ បានចំនួន ១,៣១៥,៥៩៥នាក់៕ សំរិត

អត្ថបទដែលជាប់ទាក់ទង