ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងារចុះជួយ ខណ្ឌចំការមន ផ្ដល់អំណោយដល់ គណបក្សខណ្ឌចំការមន ទុកចែកជូនប្រជាជនក្រីក្រ…!

235

ភ្នំពេញ៖នៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្រ  កាលពីរសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១នេះ លោកថេង សុថុល អភិបាលខណ្ឌចំការមននិង សហការីដោយបានទទួលអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារចុះ ជួយមូលដ្ឋានខណ្ឌចំការមន នៃរាជធានីភ្នំពេញជូន មកគណៈកម្មាធិការគណបក្សខណ្ឌ តាមរយៈឯកឧត្តម សំហេង បុរស។ ចំពោះអំណោយដែលទទួលបានរួមមានៈ
អង្ករ ចំនួន ៥០០បាវ ស្មើទម្ងន់ ០៥តោន,ឃីក ចំនួន ៥០០កញ្ចប់ (ក្នុង ០១កញ្ចប់មានៈ មី ១០កញ្ចប់, ទឹកស៊ីអ៉ីវ ០១ដប, ទឹកត្រី ០១ដប, អំបិល ០១គីឡូក្រាម, ស្ករស ០១គីឡូក្រាម, ត្រីខ ០២កំប៉ុង, សាប៊ូលាងដៃ ០១ដុំតូច, ម៉ាស ១០សន្លឹក, ទឹកអាល់កុល ០១ដបតូច)និង
ថវិកា ចំនួន១០,០០០,០០០រៀល (ដប់លានរៀល)ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង