ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយការរីករាលដាលនៃជំងឺកូវីដ-១៩នៅខណ្ឌទួលគោក ជាងមួយ១ម៉ឺន៤ពាន់គ្រួសារហើយ ទទួលបានអំណោយមនុស្សធម៏

100

ភ្នំពេញ៖ លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ អាជ្ញាធរខណ្ឌទួលគោក បាននាំយកអំណោយរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសប្បុរសជនផ្សេងទៀត ប្រគល់ជូនទៅបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនិងរងគ្រោះដោយការរីករាលដាលនៃជំងឺកូវីដ-១៩បានចំនួនជាងមួយ១ម៉ឺន៤ពាន់គ្រួសារហើយ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកក៏នៅតែជំរុញដល់មន្ត្រីខណ្ឌ ក៏ដូចជាអាជ្ញាធរសង្កាត់ បន្តចុះសួរសុខទុក្ខនិងនាំយកអំណោយទាំងនេះ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានបិទខ្ទប់លំនៅដ្ឋានដោយសារកូវីត-១៩បន្តទៀត ។
លោកឯក ឃុនដឿន បានបញ្ជាក់បែបនេះកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២១ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី ៣ ដោយមានការអញ្ជើញជាអធិបតីភាពពីលោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក ។
លោកឯក ឃុនដឿនបានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២១ រហូតមកដល់ពេលនេះ អាជ្ញាធរខណ្ឌទួលគោកបានចែកអំណោយទៅបងប្អូនប្រជាពលរដ្ឋរងគ្រោះងាយរងគ្រោះដោយការរីករាលដាលនៃជំងឺកូវីដ-១៩នេះ បានចំនួនជាង១៤០០០គ្រួសារហើយ ។រដ្ឋបាលខណ្ឌទួលគោកនៅមានស្បៀងអាហារបម្រុងរបស់សម្ដេចតេជោនិងសម្ដេចប៊ុនរ៉ានីហ៊ុនសែននិងអំណោយសប្បុរសជននានាប្រមាណជា ២០០០គ្រួសារទៀត សម្រាប់បន្តការចែកជូនទៅបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទាំងនេះបន្តទៀតផងដែរ ពិសេសបងប្អូនប្រជាពលរដ្ឋដែលបានបិទខ្ទប់លំនៅដ្ឋានដោយសារ covid-19 ។
បន្ថែមពីលើនេះទៀតលោកក៏បានជំរុញឲ្យអាជ្ញាធរប៉ុស្តិ៍រដ្ឋបាលទាំង១០ អធិការដ្ថាននគរបាលខណ្ឌនិងមន្ត្រីសង្កាត់ចៅសង្កាត់ ត្រូវពន្លឿននៃការធ្វើអាដាក់សញ្ញាណប័ណ្ណគំរូថ្មីជូនទៅដល់បងប្អូនប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់បានចុះឈ្មោះបោះឆ្នោតនៅពេលខែមុខនេះ៕

 

អត្ថបទដែលជាប់ទាក់ទង