ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីប្រកាសចូលកាន់ មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង

52

 

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសចូលកាន់មុខ តំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាយវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកេជំទាវ សមាជិករាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្នងការ លោកលោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការសាលាខេត្ត អភិបាលក្រុង ស្រុក ចូលរួមផងដែរ។

យោងតាមព្រះរាជក្រឹត្យត្រូវបានត្រាស់បង្គាប់តែងតាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន ដែលត្រូវតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ត្រូវបានតែងតាំង ឯកឧត្ដម នៃ ចារី ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ៕

អត្ថបទដែលជាប់ទាក់ទង