ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ្គេមបាញ់ត្រីរីកដូចផ្សិតនៅខណ្ឌចំការមន ខណៈថៅកែជាមន្ត្រីប៉ូលីស មានអីសង្ឃឹមទៀត

120
ភ្នំពេញ៖ ហ្គេមបាញ់ ជាប្រភេទល្បែងស៊ីសង តាមប្រពន្ធ អេឡិចត្រូនិចបាននិង កំពុងតែរីរាលដាល់ យ៉ាងខ្លាំងនៅក្នុងទឹកដីខណ្ឌចំការមន ដោយទីតាំងខ្លះ ជ្រកក្រោម ណែត ២៤ម៉ោងនិងមានថៅកែជាមន្ត្រីប៉ូលីស តើប្រជាពលរដ្ឋមានអីសង្ឃឹមទៀត។
តាមប្រភពព័ត៌មានអោយដឹងថា ទីតាំង ហ្គេមបាញ់ត្រីទាំងនោះ មានថៅកែធំ ជាមន្រ្តីនគរបាលឈ្មោះសុខ ទីវេហា មានឋានន្តរស័កថ្នាក់ វរះសេនីយ៍ ឯក  នៅសាលាបណ្ឌិតសភា នគរបាលជាតិ គៀនស្វាយ កំពុងតែបើកលេង យ៉ាងរលូន  ។នៅក្នុងការដំណើរ ការល្បែងស៊ីសងនោះ ត្រូវបានគេបង្ហើបអោយដឹងទៀតថា មន្រ្តីនគរបាលរូបនោះបានរត់ការនិងត្រូវរ៉ូវគ្នា ជាមួយអាជ្ញាធរ និងសមត្ថកិច្ច ថ្នាក់មូលដ្ឋានអស់ហើយដែរ។
តាមព័ត៌មាន អោយ ដឹងថា គ្រាន់តែ នៅក្នុង ខណ្ឌចំការមន មានហ្គេម  បាញ់ត្រីរបស់លោក វរៈសេនីយ៍ សុខទីវេហា ចំនួន ៥កន្លែង  ដែលក្នុងនោះមាន នៅខាងកើត ស្ថានីយ៍ បូមទឹក បឹងត្របែក  តាមផ្លូវលេខ ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ជ្រកក្រោមស្លាកណែត , ០២. នៅផ្ទះវិឡាលេខ៩៨ផ្លូវលេខ ៩៩ សង្កាត់ផ្សារដើមថ្កូវ ,០៣. នៅផ្សារបឹងត្របែកប្លាហ្សា នៅជាន់ក្រោមដី ក្នុងសង្កាត់បឹងត្របែក , ០៤. នៅផ្លូវលេខ ៤៨៤ ជិតផ្ទះម៉ាស្យា កោសជប់ នៅក្នុងសង្កាត់ផ្សារ ដើម ថ្កូវ និង ០៥ .ជ្រកក្រោមស្លាក ខារ៉ាអូខេ ដឺ វ៉យ  ក្នុង សង្កាត់ផ្សារដើមថ្កូវ ។ទីតាំង ហ្គេមបាញ់ត្រីទាំងនោះកំពុងតែពង្វក់ ស្រទាប់យុវជន និងសិស្សសាលា អោយចូលលេខ គេចសាលាមិនគិតពីការរៀនសូត្រ បង្កការក្តៅក្រហាយ ពីអាណាព្យាបាលនិងបង្កើតអោយមានចោលួច ឆក់ ប្លន់។
តាមព័ត៌មានអោយដឹងថា មិនថាតែនៅក្នុង ខណ្ឌចំការមននោះ ទេ នៅតាមខណ្ឌនានា ក៏មានទីតាំងហ្គេម បាញ់បាញ់ត្រី របស់ លោក វរៈសេនីយ៍សុខទីវេហា នោះដែរ កំពុងតែដំណើរ ការយ៉ាងរលូន ។
ប្រជាពលរដ្ឋ ក៍បានធ្វើការរិះគន់ ថា នគរបាលជាអ្នកបង្ក្រាបល្បែងស៊ីសង ចុះបើនគរបាលមួយចំនួនបើកល្បែងស៊ី និងត្រូវរ៉ូវគ្នាតើអោយពួកគាត់សង្ឃឹមនណាទៀត។
គួរបញ្ជាក់ថា  ហ្គេមបាញ់ត្រី ជាល្បែងស៊ីសង អេឡីច ត្រូនិច ដែលត្រូវបានគេរៀប ស៊ីតែម្តង ដែលខ្លះ អោយស៊ី ២០ភាគរយ រហូតដល់៧០ភាគរយក៏មានដែរ អោយតែចូលលេងគីហិនហោច លក់របស់របរ អស់ហើយ  ហើយ ឈានទៅលួច ប្រាក់ឪពុកម្តាយ  និងលួច ឆក់ប្លន់ថែមទៀត។
 ប្រជាពលរដ្ឋ បានសំណូមពរ ដល់លោក ព្រុំ សំខាន់ អភិបាលខណ្ឌ ចំការមន និងលោកវរៈសេនីយ៍ ឯក យិន សាន អធិការនគរបាលខណ្ឌ  មេត្តាចុះបង្ក្រាបផង បើមិនដូច្នេះទេ តើប្រជាពលរដ្ឋមានអីសង្ឃឹមទៀត៕

អត្ថបទដែលជាប់ទាក់ទង